ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ​និង​កូនស្រី​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា

7 ឆ្នាំ មុន

តារា «​ហូ​លី​វូ​ដ​» មួយ​ចំនួន និង​កូនស្រី​របស់​ខ្លួន​មាន​ទំនោរ​ចិត្ត​ដូច​គ្នា ។ តារា​ទាំងនោះ​គឺ ៖

១-​នាង​ឃែ​ន​ដាល ជេន​ន័​រ និង​កូនស្រី​គ្រី​ស​ជេន​ន័​រ ៖
បច្ចុប្បន្ន​គ្មាន​នរណា​ម្នាក់​លេចធ្លោ​ជាង​ម្តាយ និង​កូន​នាង​ឃែ​ន​ដាល ជេន​ន័​រ និង​កូនស្រី​ទេ ព្រោះ​អ្នក​

តារា «​ហូ​លី​វូ​ដ​» មួយ​ចំនួន និង​កូនស្រី​របស់​ខ្លួន​មាន​ទំនោរ​ចិត្ត​ដូច​គ្នា ។ តារា​ទាំងនោះ​គឺ ៖

១-​នាង​ឃែ​ន​ដាល ជេន​ន័​រ និង​កូនស្រី​គ្រី​ស​ជេន​ន័​រ ៖
បច្ចុប្បន្ន​គ្មាន​នរណា​ម្នាក់​លេចធ្លោ​ជាង​ម្តាយ និង​កូន​នាង​ឃែ​ន​ដាល ជេន​ន័​រ និង​កូនស្រី​ទេ ព្រោះ​អ្នក​ទាំង​ពីរ​បាន​តុបតែង​ឈុត​សម្លៀក​បំពាក់​គួរ​ឱ្យ​គយគន់ និង​មហាជន​មាន​ចំណាប់អារម្មណ៍ ។

២-​នាង​បេ​ល​ឡា ហា​ឌី​ដ និង​កូនស្រី​យ៉ូ​ឡាន​ដា ហា​ឌី​ដ
នាង​បេ​ល​ឡា ហា​ឌី​ដ និង​កូនស្រី​យ៉ូ​ឡាន​ដា ហា​ឌី​ឌ បាន​បង្ហាញ​ទម្រង់​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត​មាន​លក្ខណៈ​លេចធ្លោ​ប្រហាក់ប្រហែល​គ្នា បើ​នរណា​ម្នាក់​បានឃើញ​ពិតជា​ពេញចិត្ត​មិន​ខាន ។

៣-​នាង​និក​គី មី​ណា​ច និង​កូនស្រី​ឃែ​រ៉ូ​ល ម៉ា​រ៉ា​ច
ប្រហែលជា​មហាជន​នឹក​ស្មានថា ជា​តារាចម្រៀង​ភ្លោះ តែ​អ្នក​ទាំង​ពីរ​គឺជា​ម្តាយ និង​កូន តុបតែង​ឈុត​សិច​ស៊ី​ដូច​គ្នា គឺ​នាង​និក​គី មី​ណា​ច និង​កូនស្រី​ឃែ​រ៉ូ​ល ម៉ា​រ៉ា​ច ។

៤-​នាង​គី​ម កា​ដា​សៀន និង​កូនស្រី​ន័​រ​វ៉ែ​ស
រវាង​នាង​គី​ម កា​ដា​សៀន និង​កូនស្រី​ន័​រ​វ៉ែ​ស មើលទៅ​កូនស្រី​តុបតែង​ឈុត​ដ៏​លេចធ្លោ ប៉ុន្តែ​ឈុត​របស់​អ្នក​ទាំង​២​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា ។

៥-​នាង​ហ្សូ​អីុ ក្រា​វីត និង​កូនស្រី លី​ហ្សា បូ​ណេ​ត
ចាត់​ទុក​ថា​ជា​ម្តាយកូន​មាន​ភាព​រីករាយ​ស្រស់ស្រាយ ព្រោះ​ក្រៅពី​មានមុខមាត់​ស្រ​ដៀង​គ្នា​ហើយ​នោះ ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​នឹក​ស្មានថា ជា​បងប្អូន​បង្កើត ហើយ​តុបតែង​សក់​ស្រ​ដៀង​គ្នា គឺ​នាង​ហ្សូ​អីុ ក្រា​វីត និង​កូនស្រី​លី​ហ្សា បូ​ណេ​ត ។

៦-​នាង​លី​ល្លី រ៉ូ​ស​ដេ​ប និង​កូនស្រី​វ៉ា​ណេ​ស​សា ផា​រ៉ា​ឌី​ស
លី​លី រ៉ូ​ស​ដេ​ប ជា​តារា​បង្ហាញ​ម៉ូ​ដ​ឆ្នើម បាន​ដើរ​តាម​គន្លង​របស់​ឪពុក គឺ​លោក​ច​ន​នី ដេ​ប និង​នាង​វ៉ា​ណេ​ស​សា ផា​រា​៉​ឌី​ស ជា​តារាចម្រៀង​បច្ចុប្បន្ន​កំពុង​លេចធ្លោ រួម​ទាំង​ដើរ​តាម​គន្លង​របស់​ឪពុក​ម្តាយ ។

៧-​នាង​កា​អីុ​យ៉ា ហ្គើ​ប៊័រ និង​កូនស្រី​ស៊ី​ន​ឌី ក្រូ​ហ្វ៊័​ត
ទាំង​នាង​កា​អីុ​យ៉ា ហ្គើ​ប៊័រ និង​កូនស្រី គឺជា​តារា​បង្ហាញ​ម៉ូ​ដ មាន​សភាព​ស្រស់ស្រាយ ព្រោះតែ​ការ​តុបតែង​កាយ​យ៉ាង​សិច​ស៊ី ។

៨-​នាង​ជ័រ​ចៀ ម៉េ​ជែក​ហ្គ័​រ និង​កូនស្រី​ជើ​រី​ហល
ទាំង​ម្តាយ និង​កូន​ជានា​រី​ឆ្នើម រំលេច​ដោយ​ការ​តុបតែង​កាយ​គ្មាន​គូ​ប្រៀប គឺ​នាង​ជ័រ​ចៀ ម៉េ​ជែក​ហ្គ័​រ និង​កូនស្រី​ជើ​រី​នាល ។

៩-​នាង​ប៊ី​យ៉ុ​ន​សេ និង​កូនស្រី​ប៊្លូអីុ​វី កា​ទ័​រ
ស្ត្រី​ជា​ម្តាយ​រំលេច​ដោយ​ភាព​លេចធ្លោ ដែល​មនុស្ស​ទូទៅ​ដឹង​ថា​នាង​ជានា​រី​ម្នាក់​តុបតែង​កាយ​រំលេច​នូវ​ភាព​ឆើតឆាយ​គ្មាន​គូ​ប្រៀប ។ និយាយ​រួម​ម្តាយ និង​កូន​នេះ​ពេញ​និយម​លើ​ការ​តុបតែង​ឈុត​ដូច​គ្នា ៕