នារីកើតថ្ងៃចន្ទ
ចាត់ទុកថាជាមនុស្សពូកែខាងមានសហាយស្មន់ ប៉ុន្តែនាងហាក់ដូចជាមានលក្ខណៈស្ងប់ស្ងៀម ។ ប្រសិនបើនាងបានសេពគប់ធ្វើជាគូស្នេហ៍នោះ គឺស្មោះស្ម័គ្រ និងយកចិត្តទុកដាក់ជាក់ជាមិនខាន ប៉ុន្តែក្តីស្រឡាញ់ និងភាពស្មោះស្ម័គ្ររបស់នាងហាក់ដូចជាមិនសូវឋិតថេរ រួមទាំងការរស់នៅមិនចុះសម្រុងនឹងអ្នកជិតខាងផង ។
នារីកើតថ្ងៃអង្គារ
មន្តស្នេហ៍របស់នារីកើតនៅថ្ងៃអង្គារ រមែងទទួលចំណាប់អារម្មណ៍ពីបុរស លួចសម្លឹងរូបនាងជាប់ជានិច្ចមានន័យថា នាងប្រៀបដូចជាមនុស្សមានមន្តស្នេហ៍មុខ ហើយនៅពេលជួបបុរសសង្ហា ពិសេសបុរសអ្នកចម្រៀង នាងនឹងបង្ហាញអាការៈត្រេកត្រអាល ងប់ ងុលលើបុរសនោះ ។ ប្រសិនបើបានស្រឡាញ់បុរសណាម្នាក់ហើយ បុរសរូបនោះពិតជាមានសំណាង ព្រោះនាងមានការយកចិត្ត ទុកដាក់ផ្គាប់ចិត្តមិនឱ្យខុសបំណងទេ ។ ប៉ុន្តែកំហុសឆ្គងរបស់នារីកើតនៅថ្ងៃនេះ ប្រសិនបើធ្វើខុស នាងរមែងមិនសុំទោស និងមានឫកពាព្រងើយកន្តើយមិនរវល់នឹងអំពើ របស់ខ្លួនឯងឡើយ ។
នារីកើតថ្ងៃពុធ
រមែងមានស្នេហាដ៏ជ្រាលជ្រៅ ហើយក៏ជានារីម្នាក់ពូកែខាងជ្រើសរើសបុរសជាសំណព្វរបស់ខ្លួន និងជាប្រភេទមនុស្សមានការត្រិះរិះពិចារណាច្រើន ។ មន្តស្នេហ៍របស់នាងស្ថិតនៅលើទឹកដមសំឡេង អាចធ្វើឱ្យបុរសឈ្លក់វង្វេង ហើយនាងជាមនុស្សស្រឡាញ់ការសប្បាយច្រើន។
នារីកើតថ្ងៃព្រហស្បតិ៍
បុរសណាជាគូនឹងនារីកើតនៅថ្ងៃព្រហស្បតិ៍ចាត់ទុកថាជាគូស្នេហ៍ដ៏មោទនភាព មានន័យថា នាងជាមនុស្សម្នាក់ដែលមានភាពប្រាកដប្រជាលើក្តីស្រឡាញ់ និងមានបញ្ញាវាងវៃបើពេញចិត្តលើបុរសណាម្នាក់ គឺស្រឡាញ់យ៉ាងខ្លាំងបើស្អប់ក៏ស្អប់កាន់តែខ្លាំង ។ ចាត់ទុកថា នាងជាមនុស្សម្នាក់ដែលមានទស្សនៈល្អ ផ្តល់ឱកាសឱ្យបុរស ។ ចរិតនិស្ស័យរបស់នាង គឺពេញចិត្តលើបុរសដែលមានអត្តចរិតធម្មតា ប៉ុន្តែត្រូវចេះលើកតម្កើងខ្លួន ។
នារីកើតថ្ងៃសុក្រ
ចាត់ទុកថាជានារីស្រឡាញ់ខាងកែសម្ផស្ស និងភាពស្រស់ស្អាត នាងជាមនុស្សម្នាក់ពេញចិត្តលើបុរសដែលចេះសរសើរលើរូបនាង មានន័យថា នាងមិនពេញចិត្តលើបុរសណាដែលមិនយកចិត្តទុកដាក់ដល់នាងនោះទេ និងនៅពេលនាងលង់ស្នេហ៍បុរសណាម្នាក់ នាងរមែងយកចិត្តទុកដាក់ថែទាំគេ និងមានក្តីបារម្ភយ៉ាងខ្លាំង ចាត់ទុកថា បុរសរូបនោះនឹងមានសំណាង ។
នារីកើតថ្ងៃសៅរ៍
នាងជាមនុស្សម្នាក់មិនសូវមានចិត្តឆេវឆាវលើក្តីស្រឡាញ់ដូចនារីផ្សេង ។ មូលដ្ឋានគ្រឹះជាមនុស្សស្រឡាញ់ដោយស្មោះស្ម័គ្រ និងរមែងធ្វើឱ្យបុរសងប់ងុលពីភាពព្យាយាមដ៏ប្រាកដប្រជារបស់នាង ។ ក្រៅពីនេះនាងក៏មិនពេញចិត្តលើបុរសណាដែលមានអំនួតថា ខ្លួនជាអ្នកមានទ្រព្យ ប៉ុន្តែនាងពេញចិត្តលើបុរសណាដែលចេះចាយវាយមានទិសដៅត្រឹមត្រូវ និងមានចរិតនិស្ស័យដូចរូបនាង ។
នារីកើតថ្ងៃអាទិត្យ
ជាមនុស្សពេញចិត្តលើភាពសប្បាយរីករាយ ជាមនុស្សកំពូលមានសហាយស្មន់ ពេញចិត្តបុរសដែលមានលក្ខណៈលេចធ្លោ ។ នាងជាមនុស្សម្នាក់មិនពេញចិត្តបុរសដែលមានលក្ខណៈស្ងប់ស្ងៀម ប្រសិនបើបុរសណាម្នាក់ពូកែមានអំនួត នាងនឹងសេពគប់ភ្លាម ដែលសំខាន់ឱ្យតែបុរសនោះចំណាប់ខាងភាពហ៊ឺហា និងធ្វើឱ្យនាងរំភើប ។ ទោះជាយា៉ងណា ទាំងអស់នេះគ្រាន់តែជាទ្រឹស្តី រឿងពិតយ៉ាងណានោះ សាមីខ្លួនផ្ទាល់ជាអ្នកវិនិច្ឆយចុះ ។
ចែករំលែកព័តមាននេះ