ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហា​ន​ថៃ​ឃាត់​ខ្មែរ​ម្នាក់​ខណៈចូលលួច​កាត់​ឈើ​២ដុំ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​ ៖ ​បុរសជនជាតិខ្មែរ​​​ម្នាក់​បត្រូវបាន​​ទាហាន​ថៃ​​ឃាត់ខ្លួន​ក្នុងករណី​ចូល​​លួច​​កា.ប់ឈើចំនួន​២ដុំ​នៅ​ក្នុងទឹក​ដី​​ថៃ ហើយ​ត្រូវ​បាន​បញ្ជូន​តុលាការ​​ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិ​សាស្ត្រ​​ភូមិ​សូន្យ​សាម ឃុំ​ថាប់​ថៃ ស្រុក​តា​ប្រា​យ៉ា…

ខេត្ត​បន្ទាយមានជ័យ​ ៖ ​បុរសជនជាតិខ្មែរ​​​ម្នាក់​បត្រូវបាន​​ទាហាន​ថៃ​​ឃាត់ខ្លួន​ក្នុងករណី​ចូល​​លួច​​កា.ប់ឈើចំនួន​២ដុំ​នៅ​ក្នុងទឹក​ដី​​ថៃ ហើយ​ត្រូវ​បាន​បញ្ជូន​តុលាការ​​ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិ​សាស្ត្រ​​ភូមិ​សូន្យ​សាម ឃុំ​ថាប់​ថៃ ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រៈ​កែវ ​ប្រ​ទេស
​ថៃ ​។

មន្ត្រី​ទំនាក់ទំនង​កម្ពុ​ជា-ថៃ​បាន​ប្រាប់​ថា ​ពលរដ្ខ​​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ​ឃាត់​មានឈ្មោះ ហេង វណ្ណា ហៅ​តុល ភេទប្រុស​ អាយុ៤២ឆ្នាំ ​រស់នៅ​ភូមិ​ដងរ៉ែ​ក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ​។ មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​ នៅពេល​ដែល​ទាហាន​ថៃ​ឃាត់គឺ​បាន​ចោទប្រកាន់​ពីបទ​លួចចូល​កាប់​ឈើ​តាម​បន្ទាត់​ព្រំដែន​ក្នុងទឹក​ដី​ថៃ​ ត្រង់ចំណុច​ភូមិ​សូន្យ​សាម ឃុំ​ថាប់​ថៃ ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ដែល​ឈម​ក្នុង​កម្ពុជា​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ​។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា-ថៃ​បាន​បញ្ជាក់​ថា​ នៅពេល​ទាហាន​ថៃ​ឃាត់​ពលរដ្ឋខ្មែរ​ម្នាក់​ឈ្មោះ ហេង វណ្ណា ហៅ​តុល មាន​ឈើ២កំណាត់ ​និង​រណារ​ដៃ១ ក្រោយ​ទាហាន​ថៃ​ឃាត់​មន្ត្រី​ទំនាក់ទំនង​កម្ពុជា​-ថៃ ​និង​អាជ្ញាធរ​ជាប់​ជាយដែន​បាន​ស្នើសុំ​ទៅ​ទាហាន​ភាគី​ថៃ​ថា​ បញ្ជូន​ទៅ​តុលាការខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ធ្វើការ​អប់រំ​រយៈពេល១សប្តាហ៍​សិន ​ទើប​អោយ​ត្រឡប់​មក​ស្រុកកំ​ណើ​ត​វិញ​៕​