ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​កូនក្រមុំ​ដ៏​ប្រណីតតម្លៃ​ប្រហែល​63​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

នារី​គ្រប់​រូប​តែងតែ​ចង់​មាន​ភាព​លេចធ្លោ​ក្នុង​ថ្ងៃ​ពិសេស គឺ​ថ្ងៃ​រៀប​មង្គលការ​របស់​ខ្លួន តាម​រយៈ​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ប្រណីត ឬ​មាន​តម្លៃ​ខ្ពស់ ។ ជាក់ស្តែង​សម្រាប់​នាង​ម៉ា​ឌី​ណា សូ​គី​រ៉ូ​វ៉ា ជា​កូនស្រី​របស់​មហាសេដ្ឋី​រុ​ស្ស៊ី

នារី​គ្រប់​រូប​តែងតែ​ចង់​មាន​ភាព​លេចធ្លោ​ក្នុង​ថ្ងៃ​ពិសេស គឺ​ថ្ងៃ​រៀប​មង្គលការ​របស់​ខ្លួន តាម​រយៈ​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ប្រណីត ឬ​មាន​តម្លៃ​ខ្ពស់ ។ ជាក់ស្តែង​សម្រាប់​នាង​ម៉ា​ឌី​ណា សូ​គី​រ៉ូ​វ៉ា ជា​កូនស្រី​របស់​មហាសេដ្ឋី​រុ​ស្ស៊ី លោក​អីុល​ខុ​ម សូ​គី​រ៉ូ​វ បាន​រៀប​ការ​ជាមួយ​តារា​សម្តែង ហើយ​ចំណុច​លេចធ្លោ ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង គឺ​ឈុត​កូនក្រមុំ​មាន​តម្លៃ​ខ្ពស់កប់ពពក គឺ ប្រហែល​៦៣​ម៉ឺន​ដុល្លារ ។ មិនតែប៉ុណ្ណោះ​នំ​ខេ​ក​ដ៏​ធំ​មាន​កម្ពស់​ដល់​ទៅ​៣​ម៉ែត្រ​ឯណោះ ។

ពិធី​រៀប​មង្គលការ​នោះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ «Radisson Royal Congress Park»  ក្នុង​ក្រុង​មូ​ស្គូ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រហែល​៩.០០០​នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ឈុត​អាពាហ៍ពិពាហ៍​របស់​កូនក្រមុំ​នោះ ច្នៃ​ដោយ​អ្នកជំនាញ​ច្នៃ​ម៉ូ​ដ​ជនជាតិ​អង់គ្លេស​របស់​ហាង «Ralph & Russo» ។ នៅ​លើ​ឈុត​កូនក្រមុំ​នោះ​តុបតែង​លំអ​ដោយ​គជ់ និង​ត្បូង​គ្រី​ស្តា​ល់​យ៉ាង​ប្រណីត​គាប់​ភ្នែក ៕