ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​កាំ​ភ្លើ​.​ង​បា​.​ញ់​ស​ម្លា​.​ប់​សិស្សសាលា​​ជិត​​២០​​នាក់ និង​គ្រូ​ម្នាក់​ នៅ​រដ្ឋ Texas

1 ឆ្នាំ មុន

អាមេរិក ៖ កូនសិស្ស​យ៉ាងតិច​ចំនួន​១៨​នាក់ និង​គ្រូ​ម្នាក់​បាន​ស្លា​.​ប់​ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​នៅ​

អាមេរិក ៖ កូនសិស្ស​យ៉ាងតិច​ចំនួន​១៨​នាក់ និង​គ្រូ​ម្នាក់​បាន​ស្លា​.​ប់​ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​នៅ​សាលា​បឋម​សិក្សា​មួយ​ស្ថិត​ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២៥ ខែឧសភា​ នេះ​។

មន្ត្រី​អា​មេ​រិ​ក​និយាយ​ថា ខ្មាន់​កាំ​ភ្លើ​.​ង​អាយុ​១៨​ឆ្នាំ​បាន​បើក​ការ​បា​.​ញ់​ប្រហារ​នៅ​សាលា Robb ស្ថិត​ក្នុង​ទីក្រុង Uvalde មុន​ពេល​ត្រូវ​បាន​ប៉ូ​លី​ស​បា​.​ញ់​ស​ម្លា​.​ប់​។

ក្រុម​អ្នកស៊ើប​អង្កេត​និយាយ​ថា ជនសង្ស័យ​ប្រហែលជា​ប្រើប្រាស់​កាំ​ភ្លើ​.​ង​វែង​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ និង​កាំ​ភ្លើ​.​ង​ដៃ​។

ការ​បា​.​ញ់​ប្រហារ​នេះ​​កើតឡើង​កាលពី​ថ្ងៃ​អង្គារ ចំ​ពេល​មានការ​កើនឡើង​អំពើ​ហិ.ង្សា​ដោយ​កាំ​ភ្លើ​.​ង​នៅ​សហរដ្ឋអាមេរិក​។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​ចុះ​ផ្សាយ​ថា មន្ត្រី​ល្បាត​ព្រំដែន​ម្នាក់​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រញាប់​ធ្វើ​ដំណើរ​ចូល​ក្នុង​សាលា និង​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្មាន់​កាំ​ភ្លើ​.​ង​។

ខ្មាន់​កាំ​ភ្លើ​.​ង ក៏​ត្រូវ​បាន​គេ​សង្ស័យ​ផង​ដែរ​ថា​បាន​បា​.​ញ់​ស​ម្លា​.​ប់​ជីដូន​របស់​គាត់​នៅ​ពេល​មានការ​ចាប់ផ្តើម​បា​.​ញ់​ប្រហារ​នោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា ខ្មាន់​កាំ​ភ្លើ​.​ង​ប្រហែលជា​សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​ក្នុង​តំបន់​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ