ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់មែន​! ឆេះ​​តាំងពីរំលង​​អធ្រាត្រ​​ដល់​ម៉ោង​ជិត​7​ព្រឹក​​ទើប​​រលត់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​កន្លែង​ស្តុក​ប្រេង​ម៉ា​សុី​ន និង​សម្ភារៈគ្រឿងបន្លាស់​ម៉ូតូ​មួយ​កន្លែង​ តាំងពី​កណ្តា​ល​អធ្រាត្រ​រហូតដល់​ភ្លឺ​ទើប​ភ្លើង​រលត់​ ដោយអាចគ្រប់គ្រងស្ថាន​ការណ៍​បាន​ទាំងស្រុង ​។ ​យ៉ាងណា គេនៅ​មិនទាន់​ដឹងពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ ហើយចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះក៏​ពុំ​ទាន់ដឹងច្បាស់​ផងដែរ…

ខេត្ត​កំពង់ស្ពឺ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​កន្លែង​ស្តុក​ប្រេង​ម៉ា​សុី​ន និង​សម្ភារៈគ្រឿងបន្លាស់​ម៉ូតូ​មួយ​កន្លែង​ តាំងពី​កណ្តា​ល​អធ្រាត្រ​រហូតដល់​ភ្លឺ​ទើប​ភ្លើង​រលត់​ ដោយអាចគ្រប់គ្រងស្ថាន​ការណ៍​បាន​ទាំងស្រុង ​។ ​យ៉ាងណា គេនៅ​មិនទាន់​ដឹងពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ ហើយចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះក៏​ពុំ​ទាន់ដឹងច្បាស់​ផងដែរ ដោយ​អ្នក​ខ្លះ​ថា អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ឯ​អ្នក​ខ្លះ​​ទៀ​ត​ថា ​អាច​បណ្តាល​មក​ពី​បញ្ហា​ផ្សេងៗ​ ។​

ករណី​អគ្គិភ័យ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង២៣ និង៥០នាទី​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២២ មាន​ម្ចាស់ផ្ទះ​ឈ្មោះ កៅ ផេង ភេទប្រុស​ អាយុ៥២ឆ្នាំ ស្ថិតនៅ​ភូមិ​សំណង់ សង្កា​ត់​រកា​រ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ ។

លោក​វរសេនីយ៍ត្រី​ធី ​ឆៃ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បាន​អោយ​ដឹង​ថា កម្លាំង​មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ចំនួន១០នាក់ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចំនួន១២នាក់ និង​កម្លាំង​នគរបាល​ជាច្រើន​ស្រុក​បាន​ចូលរួម​ពន្លត់​អគ្គិភ័យ​នេះ ​។ លោក​ធី ​ឆៃ ​បន្ត​ថា​ អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង១ខ្នង​សង់​អំពី​ថ្ម​មាន​ទំហំ៥ម៉ែត្រx១៨ម៉ែត្រ​ កំពស់០២ជាន់ ប្រក់​ស័ង្កសី បណ្តាល​អោយ​មានការ​ខូចខាត ផ្ទះល្វែង​មួយ​ខ្នង សំបក​កង់​ម៉ូតូ គ្រឿងបន្លាស់​ម៉ូតូ ប្រេងម៉ាស៊ីន និង​សម្ភារះ​ក្នុង​ផ្ទះ​មួយចំនួន​។​

នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ (កំពុង​ស្រាវជ្រាវ) ករណី​ខាងលើ​នេះ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុ​ស្ស​ឡើយ​។ លោក​មេបញ្ជាការ​បាន​ប្រាប់​ទៀត​ថា កិច្ចប្រតិបត្តិ​ការនេះ​សមត្ថកិច្ច​ទាំងអស់​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​រួម​មាន៖


រថយន្ត​ពន្លត់​អគ្គីភ័យ​កងរាជអាវុធហត្ថ​ខេត្ត០១គ្រឿង ​ប្រើប្រាស់​ទឹក​អស់១២ឡាន​ កម្លាំ​ង២២នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​ខេត្ត០១គ្រឿង​ប្រេី​ប្រាស់​ទឹក​អស់ ១០ឡាន កម្លាំង១០នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​ក្រុង​ច្បារមន០១គ្រឿង​ប្រើប្រាស់​ទឹក​អស់១៥ឡាន​កម្លាំ​ង២៥នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​សំរោងទង០១គ្រឿង​ប្រើប្រាស់​ទឹក​អស់៧ឡាន​កម្លាំ​ង០៥នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​ឧដុង្គ០១គ្រឿង​ប្រើប្រាស់​ទឹក​អស់០៩ឡាន​កម្លាំ​ង០៥នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​ភ្នំស្រួច០១គ្រឿង​ប្រើប្រាស់​ទឹក​អស់០៦ឡាន​កម្លាំ​ង០៧នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​អង្គស្នួល០១គ្រឿង​ប្រើប្រាស់​ទឹក​អស់២ឡាន​កម្លាំ​ង០៤នាក់
រថយន្ត​ពន្លត់​អគ្គីភ័យ​របស់ ឧក​ញ្ញា ឈុន ទ្រី ០២គ្រឿង​ប្រើប្រាស់​ទឹក​អស់០៦ឡាន​ប្រើប្រាស់​កម្លាំង០៤នាក់​។

សរុប​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន០៩គ្រឿង និង​ប្រើប្រាស់​ទឹក​អស់៦៧ឡាន និង​កម្លាំង៨២នាក់​ បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោ​ង០៦:៥០នាទី​ព្រឹក​ ៕​

អត្ថបទសរសេរ ដោយ