ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​ជិត​២​ម៉ោង ទឹក​ជន់​លិច​ចំណតរថយន្ត និង​ផ្លូវ​ជុំវិញ​ក្រុង​សិរី​សោភ័ណ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ភ្លៀង​មួយ​មេ​ធំ មាន​រយៈពេល​ត្រឹម​ជិត​២​ម៉ោង​ប៉ុណ្ណោះ បាន​ធ្វើ​ឱ្យ​ជន់​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ជុំវិញ បណ្តាល​ឱ្យ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ មាន​រយៈពេល​ត្រឹម​ជិត​២​ម៉ោង​ប៉ុណ្ណោះ បាន​ធ្វើ​ឱ្យ​ជន់​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ជុំវិញ បណ្តាល​ឱ្យ​ជួប​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ថ្ងៃនេះ (​ថ្ងៃ​ទី​២៤ ខែឧសភា​) មាន​ភ្លៀង​មួយ​មេ​ធំ​រយៈពេល​ជិត​២​ម៉ោង បាន​បណ្តាល​ឱ្យ​ជន់​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ជុំវិញ ព្រមទាំង​ផ្លូវ​ខាងត្បូង ខាងកើត​ផ្សារ​សិរី​សោភ័ណ​ផង​ដែរ បណ្តាល​អោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ជួប​ការ​លំបាក ដែល​ជិះ​រថយន្ត​តូច​ទាប និង​ម៉ូតូ​ជាដើម ចំណែកឯ​ចំណតរថយន្ត​វិញ ក៏​បណ្តាល​ឱ្យ​លិច​រថយន្ត​ចូល​ចត​មិន​បាន​នោះ​ទេ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ពេល​ជំនន់​ទឹកភ្លៀង បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ និង​ចំណតរថយន្ត ព្រមទាំង​ទឹក​ហូរ​ចូល​ផ្ទះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនិញ និង​សម្ភារៈ​មួយ​ចំនួន​ត្រូវ​សើម​អស់ ហើយ​ក៏​ជា​ការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ចរន្ត​ភ្លើង​ទៀត​ផង​ដែរ​។ ហើយ​ជំនន់​ទឹកភ្លៀង​នេះ ក៏​បាន​លិច​ចំណតរថយន្ត និង​ផ្លូវ​ជុំវិញ​ស្ទើរតែ​រាល់​ឆ្នាំ នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្លាំង​រយៈពេល​ត្រឹមតែ​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ គឺ​តែងតែ​លិច​រហូត​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ជន់​លិច​ផ្លូវ​ជុំវិញ និង​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​នេះ គឺ​ដោយសារ​ទឹក​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ ហូរ​ចូល​លូ​មិន​ទាន់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ហូរ​ចូល​ស្ទឹងតូច​ផង ទើប​បណ្តាល​ឱ្យ​ជន់​លិច​រាល់​ឆ្នាំ ឱ្យ​តែ​មាន​ភ្លៀង​ធំ​ម្តង​ៗ ដូច្នេះ​ពលរដ្ឋ​សំណូមពរ​សុំ​ឱ្យ​មន្ទី​ជំនាញ ឬ​ក៏​អភិបាលក្រុង​-​ខេត្ត សូម​ជួយ​រក​ដំណោះស្រាយ​យ៉ាងណា​អោយ​ទឹក​ឈប់​លិច​ចំណតរថយន្ត និង​ផ្លូវ​ជុំវិញ​នោះ​ផង​។

ចំណែក​មន្ត្រី​រដ្ឋបាល​ក្រុង​សិរី​សោភ័ណ ក៏​បាន​បញ្ជាក់​ថា ទឹកភ្លៀង​លិច​ចំណតរថយន្ត​ក្នុង​ក្រុង​សិរី​សោភ័ណ គឺ​មាន​រយៈពេល​ខ្លី ដោយសារ​ទឹក​ហូរ​មិន​ទាន់ ហើយ​នៅ​ពេល​ដែល​ឈប់​ភ្លៀង​រយៈពេល​ត្រឹមតែ​២​ទៅ​៣​ម៉ោង ទឹកនឹង​ហូរ​ចូល​ស្ទឹង ហើយនឹង​ស្រក​អស់ពី​ចំណតរថយន្ត និង​ផ្លូវ​ជុំវិញ​នោះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ