ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​កាត់​បន្សាប​គ្រា.ប់បែ.ក​AN-M66 ទម្ងន់​ជិត​១​តោនដោយ​ជោគជ័យដែលស្រង់ពីបាតទន្លេចតុមុខទល់មុខព្រះបរមរាជវាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់​បាន​បន្សាប​គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ AN-M66 ទម្ងន់​ជិត ១.០០០​គីឡូក្រាម​ដែល​ស្រង់​ពី​បាតទន្លេ​ចតុមុខ កាលពី​កន្លង​ទៅ​នោះ​បាន​ដោយ​ជោគជ័យ និង​ប្រកបដោយ​សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ អបអរសាទរ មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់​បាន​បន្សាប​គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ AN-M66 ទម្ងន់​ជិត ១.០០០​គីឡូក្រាម​ដែល​ស្រង់​ពី​បាតទន្លេ​ចតុមុខ កាលពី​កន្លង​ទៅ​នោះ​បាន​ដោយ​ជោគជ័យ និង​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៤ ឧសភា ។

យោង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «​កំលាំង​ជំនាញ​អង្គភាព​ស៊ី​ម៉ាក់​បាន​កាត់​បន្សាប​គ្រា​.​ប់​បែ​.​ក​AN-M66 ទម្ងន់​ជិត​មួយ​តោន​នោះ ដោយ​ជោគជ័យ និង​ប្រកបដោយ​សុវត្ថិភាព ។ គ្រា​.​ប់​បែ​.​ក​ដ៏​ធំ​មួយ​នេះ​បាន​ស្រង់​ពី​បាតទន្លេ​ចតុមុខ​ទល់មុខ​ព្រះ​បរមរាជវាំង​» ។

ក្នុង​សំ​ណេ​រ​នោះ​ដែរ ឯកឧត្តម​អគ្គនាយក​ក៏​បាន​កោតសរសើរ​កំលាំង​ជំនាញ​ទាំងអស់ ដែល​បាន​យកចិត្ត​ខ្ពស់ និង​បាន​បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​លើ​បច្ចេកទេស ដោយសារ​គ្រា​.​ប់​បែ​.​ក​នេះ​មាន​លក្ខណ​:​ស្មុគស្មាញ ព្រោះថា គ្រា​.​ប់​បែ​.​ក​ត្រូវ​បាន​ផលិត​ឡើង ប្រឆាំង​ការ​ដោះ​បន្សាប​ក្នុង​ករណី​គ្រា​.​ប់​បែ​.​ក​នេះ​ទ​ម្លា​.​ក់​ហើយ​មិន​ផ្ទុះ​នោះ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ឧសភា​នេះ គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ AN-M66 នេះ​ត្រូវ​បាន​ក្រុម​ជំនាញ​គ្រាប់បែក​អង្គភាព​ស៊ី​ម៉ាក់​ដោះ​បន្សាប​សម្រេច​ជោគជ័យ មួយ​ជំហាន ដោយ​បាន​ដោះ​បន្សាប​គីប​ផ្ទុះ​ក្បាល​ខាង​មុខ ប្រកបដោយ​ជោគជ័យ ។

កាលពី​ថ្ងៃ​៥ ឧសភា កម្លាំង​ជំនាញ​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម របស់​អង្គភាព​ស៊ី​ម៉ាក់ បាន​ធ្វើការ​ត្រួតពិនិត្យ និង​បោសសំអាត​គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ AN-M66 (​ឬ​AN-M34) ដែល​ប្រទះ​ឃើញ​នៅ​ពេល​ស្តារ​កាយ​ល្បាប់​បាតទន្លេ ស្ថិត​នៅ​ទន្លេ​បួន​មុខ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​ទល់មុខ​ព្រះ​បរមរាជវាំង ។

គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ AN-M66 នេះ​មាន​ទម្ងន់​ជិត​១.០០០​គីឡូក្រាម មាន​ជាតិ​ផ្ទុះ​ជាង​៥០០​គីឡូក្រាម មាន​ឋា​ម​ពល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ជាង​គ្រា​.​ប់​បែ​.​ក​ផលិត​នៅ​សហរដ្ឋអាមេរិក និង​ជា​សំណល់​ពី​សង្គ្រាម ។

ប្រសិនបើ​ផ្ទុះ​គ្រា​.​ប់​បែ​.​ក​នេះ បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​សណ្ឋាគារ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​ព្រះ​បរមរាជវាំង ។

សូម​ជម្រាប​ថា មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​កន្លង​មក​តែងតែ​ដោះ​យក​គ្រា​.​ប់​បែ​.​ក​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​តាម​ដីស្រែ​ចម្កា​ខ្លួន ។ គ្រា​.​ប់​បែ​.​ក​ទាំងនោះ គឺ​បាន​បន្សល់​ពី​សម័យ​សង្គ្រាម​ហើយ​គ្រា​.​ប់​បែប​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ស​ម្លា​.​ប់​ជីវិត​មនុស្ស សត្វ និង​បន្សល់​ទុក​ជន​ពិការ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​…​មក​ដល់​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ