ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ? អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​កំណត់ នឹង​ទៅ​កាត់សេចក្តី World Cup នៅ​កា​តា

1 ឆ្នាំ មុន

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ នូវ​សមាសភាព​អាជ្ញា

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ នូវ​សមាសភាព​អាជ្ញាកណ្តាល​លើ​ទីលាន ៣៦​រូប ជំនួយការ​អាជ្ញាកណ្តាល ៦៩​រូប រួម​និង​មន្ត្រី​វី​ដេ​អូ​ការ​ប្រកួត ២៤​រូប​។ ដែល​ត្រូវ​បំពេញភារកិច្ច​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា​។ គួររំលឹក​ថា ប្លែក​ណាស់​! ជំនួប​ទុ​យ​នេ​ស៊ី​នឹង​ម៉ា​លី អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​៩០​នាទី

រឿង​ដ៏​ភ្ញាក់ផ្អើល​ពី​បញ្ជី​ឈ្មោះ​មន្ត្រី​ការ​ប្រកួត World Cup ឆ្នាំ ២០២២ គឺ​លោក Janny Sikazwe អាជ្ញាកណ្តាល​លើ​ទីលាន​សញ្ជាតិ​ហ្សំ​ប៊ី ដែល​ធ្លាប់​សាង​កំហុស​គួរ​ឱ្យ​អស់សំណើច​។ ដោយ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​ពេល​កំណត់ នៅ​ឯការ​ប្រកួត​ដែល​ក្រុម​ជម្រើសជាតិ​ម៉ា​លី យកឈ្នះ​លើ​ទុ​យ​នេ​ស៊ី​សម្រាប់​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នៃ​ពានរង្វាន់ Africa Cup of Nations 2021 កាលពី​ខែមករា ឆ្នាំ​២០២២ កន្លង​ទៅ​។ ក៏​មានឈ្មោះ​ក្នុង​បញ្ជី​មន្ត្រី​កាត់សេចក្តី World Cup ឆ្នាំ ២០២២ ផង​ដែរ​។

គួរ​រំលឹក​ថា លោក Janny Sikazwe បាន​សាង​កំហុស​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​នាទី​៨៥​។ លុះ​ក្រោយមក​ការ​ប្រកួត​ត្រូវ​សម្រេច​ឱ្យ​លេង​បន្ត​ទៀត​។ ប៉ុន្តែ​ទោះ​យ៉ាងណា អាជ្ញាកណ្តាល​ដដែល​រូប​នេះ បាន​បង្កើត​កំហុស​ម្តងទៀត ដោយ​លើក​ទី​២ បាន​សម្រេច​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​នាទី​៩០ ពោល​គឺ​នៅ​នាទី​៨៩ និង​៤៥​វី​នាទី ដោយ​ពុំ​មាន​ម៉ោង​បន្ថែម​នោះ​ទេ​។ ដែល​បង្ក​ឱ្យ​មានការ​ខឹងសម្បារ និង​តវ៉ា​ពី​សំណាក់​គ្រូបង្វឹក និង​កីឡាករ​លើ​ទីលាន​ប្រកួត​។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ដែល​កា​តា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ