ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ទំនើប​ផ្ទុះអាវុធ​៤​គ្រាប់​ផ្អើល​រត់​ចែក​ជើង​គ្នា មិន​អស់ចិត្ត​ទៅ​ផ្ទុះ​កន្លែង​ផ្សេង​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​បុរស​ម្នាក់​បាន​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​មក​បា.ញ់​រះ​ចំនួន​៤​គ្រា​.​ប់​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ក្មេង​ៗ​រត់​ចែក​ជើង​គ្នា ហើយ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​មក​បាញ់​រះ​ចំនួន​៤​គ្រា​.​ប់​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ក្មេង​ៗ​រត់​ចែក​ជើង​គ្នា ហើយ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​បេតុង​ជាប់​របង​សាលារៀន​បឋម​សិក្សា​វត្ត តិ​ត្ខ​ប​ញ្ញោ ស្ថិត​ក្នុងភូមិ​តិ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្មេង​ៗ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​សេរី​ទំនើប​ម៉ាក FORD RAPTOR ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​របង​សាលារៀន​បឋម​សិក្សា​វត្ត​តិ​ត្ខ​ប​ញ្ញោ លុះ​មក​ដល់​ចំណុច​កន្លែង​ស្ងាត់ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ចុះ​ពីលើ​រថយន្ត រួច​ដក​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​បាញ់​រះ​ចំនួន​៤​គ្រាប់ រួច​ក៏​ឡើង​លើ​រថយន្ត​បើក​គេចខ្លួន​បាត់ បណ្តាល​ឲ្យ​ក្មេង​តូច​ៗ​ចំនួន​៤​នាក់​ដែល​ជិះ​កង់​លេង​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ភ័យ​ខ្លាច​ជិះ​កង់រ​ត់ទៅ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ ដើម្បី​ប្តឹង​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មក​ដល់ ក៏​បាន​រក​ឃើញ​សំបក​កា​ទុ​ស​ចំនួន​៤​គ្រាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្លាម​ៗ​ផង​ដែរ ។

ដោយឡែក​ប្រភព​ពី​ប្រជា​ការពារ​ភូមិ ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា រថយន្ត​ជនសង្ស័យ​ខាងលើ ម៉ាក FORD RAPTOR ពណ៌​ខ្មៅ បាន​បាញ់​នៅ​ចំណុច​កន្លែង​កើតហេតុ​ខាងលើ​ចំនួន​៤​គ្រាប់ ហើយ​បាន​ធ្វើ​ដំណើរ​ចេញពី​កន្លែង​កើតហេតុ ទៅ​បាញ់​បន្ត​ទៀត​នៅ​ម្តុំ​វត្ត​ត្រពាំង​ឈូក ចំនួន​២​គ្រាប់​ទៀត ទើប​រថយន្ត​នោះ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​រើស​សំបក​កាំភ្លើង​ទុក ដើម្បី​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ​ខាងលើ យក​មក​ផ្តល់​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ