ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ​នឹង​ដាក់​លក់​ VR ​ថ្ងៃ​10 ​វិច្ឆិកា

7 ឆ្នាំ មុន

ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក ​Google ​នឹង​ដាក់​លក់​ផលិតផល​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​ចំនួន​៥ ប្រទេស​នៅ​ស​ប្តា​ហ៍​ក្រោយ​ហើយ​ពេល​នេះ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​អាច​បញ្ជា​ទិញ​មុន​បាន ។

ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក ​Google ​នឹង​ដាក់​លក់​ផលិតផល​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​ចំនួន​៥ ប្រទេស​នៅ​ស​ប្តា​ហ៍​ក្រោយ​ហើយ​ពេល​នេះ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​អាច​បញ្ជា​ទិញ​មុន​បាន ។

ផលិតផល VR ថ្មី​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រសិទ្ធ​នាម​ថា Daydream View ដែល​គ្រោង​នឹង​ដាក់​បង្ហាញមុខ​នៅ​ថ្ងៃ​ទី​១០ វិច្ឆិការ​។ កាលពី​ខែ​មុន​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​បន្តិច​ដែរ ពី​ផលិតផល​ថ្មី​មួយ​នេះ ដូច​ជា​បាន​បង្ហាញ​ថា​វា​ស្រោប​ដោយ​កំណាត់​ជាដើម ។

ផលិតផល​នេះ​មាន​តម្លៃ​ប្រហែល​៧៩​ដុល្លារ​នៅ​សហរដ្ឋអាមេរិក លើស​ពី​នេះ​ទៅ​ទៀត​វា​នឹង​ត្រូវ​គេ​ដាក់​បង្ហាញ​នៅ​ទីផ្សារ​ចំនួន​៥​ប្រទេស​ក្នុង​ពេល​តែ​មួយ​ផង​ដែរ ។ នេះ​បើ​តាម​សម្តី​របស់​តំណាង​ក្រុមហ៊ុន​Google ទីផ្សារ​៤​ផ្សេង​ទៀត​មាន​ដូច​ជា​ចក្រភព ។ អង់គ្លេស​អាច​មាន​តម្លៃ​ប្រហែល​៦៩​ផោន ឬ​ប្រហែល​៨៤,៤៤​ដុល្លារ​អា​មេ​រិ​ក ទីផ្សារ​ប្រទេស​អូស្ត្រាលី​មាន​តម្លៃ​ប្រហែល​៩០,៧៧​ដុល្លារ​អា​មេ​រិ​ក ចំណែក​ទីផ្សារ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​កា​ណា​ដា មិន​ទាន់​បានដឹង​ច្បាស់​ពី​តម្លៃ​របស់​វា​នៅឡើយ​ទេ ។

បើ​ទោះជា​វា​នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​នៅ​ស​ប្តា​ហ៍​ក្រោយ ក្រុមហ៊ុន​Google បញ្ជា​ក់់ថា​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​អាច​បញ្ហា​ទិញ​មុន​ចាប់ពី​ពេល​នេះ​ហើយ​ក្រុមហ៊ុន​នឹង​ដឹក​ជញ្ជូន​ដល់​ដៃ​អ្នក​ប្រើប្រាស់​នៅ​ថ្ងៃ​ទី ១០ វិច្ឆិកា ដូច​គ្នា​នឹង​ថ្ងៃ​ដាក់​បង្ហាញ​ដែរ ៕