ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រកាត់ដេរ កំពុងធ្វើការ ស្រាប់តែ​ឆ្លង​ភ្លើង ឆាបឆេះម៉ូតូ អស់ ៤៣គ្រឿង នៅក្នុង​ចំណត!

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ឆ្លងភ្លើងម៉ូតូ បាន​បង្កឲ្យឆាបឆេះម៉ូតូកម្មករកម្មការិនី ដែលចតទុក ក្នុងរោង នៅ​ក្នុង​រោងចក្រកាត់ដេរ ស៊ីកូ។ ក្រុមកម្មករ បានជួយពន្លត់ភ្លើងឆាបឆេះនោះ ទើបខូចខាតត្រឹមតែ…

ខេត្តស្វាយរៀង៖ ឆ្លងភ្លើងម៉ូតូ បាន​បង្កឲ្យឆាបឆេះម៉ូតូកម្មករកម្មការិនី ដែលចតទុក ក្នុងរោង នៅ​ក្នុង​រោងចក្រកាត់ដេរ ស៊ីកូ។ ក្រុមកម្មករ បានជួយពន្លត់ភ្លើងឆាបឆេះនោះ ទើបខូចខាតត្រឹមតែ ៤៣​គ្រឿង ខណៈនៅក្នុងរោងដាក់ម៉ូតូនោះ មានម៉ូតូរបស់កម្មករកម្មការិនី សរុបជាង ១០០០គ្រឿង​។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២​រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅរោងចក្រ​ស៊ីកូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មែនហាតធែន ក្នុង​ក្រុងបាវិត ខេត្តស្វាយរៀង។

អ្នកឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយ ចេញពីរោងដាក់ម៉ូតូរបស់កម្មករកម្មការិនី ក្នុង​រោងចក្រ កម្មករក៏នាំគ្នារត់ចេញមកជួយពន្លត់ ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ជាច្រើនដប និងយកទុយោទឹក បាញ់ពន្លត់ ទើប​ទប់​សភាពការណ៍បាន។

បើតាមបុគ្គលិកក្រុមហ៊ុនស៊ីកូ មូលហេតុភ្លើងឆេះនេះ បណ្តាលមកពី​ឆ្លងចរន្តភ្លើងម៉ូតូរបស់កម្មករ ដែលទុកក្នុងរោងដាក់ម៉ូតូ ក៏បង្កឲ្យឆាបឆេះ រាលដាលឆេះម៉ូតូផ្សេងៗទៀត។ ហេតុការណ៍នោះ បណ្តាលអោយខូចខាតម៉ូតូអស់ចំនួន ៤៣គ្រឿង។

ក្រុមកម្មករកម្មការិនី រួមជាមួយសន្តិសុខ បានជួយ​ពន្លត់​ទាន់ពេល កុំអីត្រូវខូចខាតច្រើន ដោយនៅក្នុងរោងដាក់ម៉ូតូនោះ មានម៉តូរបស់កម្មករកម្មការិនី សរុបជាង ១ពាន់គ្រឿង។

ករណីនេះ តំណាង​​ក្រុមហ៊ុន កំពុងពិចារណា និងដោះស្រាយ ថាតើត្រូវសងសំណង​ការឆេះខូចខាតម៉ូតូរបស់កម្មរកម្មការិនីវិញប៉ុន្មាន?៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ