ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ទៅ​តុលាការ ករណី​លួច​គាស់​យក​សម្ភារ​ក្នុង​រោងចក្រ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ចោរកម្ម​មួយ ដោយ​ក្រុម​ជនសង្ស័យ​បាន​គាស់​ក្នុង​រោងចក្រ លួច​យក​សម្ភារ​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។…

រាជធានី​ភ្នំពេញ ៖ ករណី​ចោរកម្ម​មួយ ដោយ​ក្រុម​ជនសង្ស័យ​បាន​គាស់​ក្នុង​រោងចក្រ លួច​យក​សម្ភារ​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ករណី​ចោរកម្ម​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣៩​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ ដោយ​ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់ បាន​គាស់​ចូល​រោងចក្រ Wing Star Shoes Co.Ltd ស្ថិត​នៅ​ភូមិ​ភោគ ឃុំ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ចូល​តាម​ប​ង្អូ​ច​ឃ្លាំង​រោងចក្រ​ខាងលើ លួច​យក​ស្បែកជើង​ម៉ាក Asics ចំនួន​៣៣​កេះ ស្មើនឹង​៣៩៤​គូរ និង​ប្រាក់​ចំនួន ៤០០.០០០​រៀល រួច​គេចខ្លួន​បាត់​អស់ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​រោងចក្រ​ខាងលើ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បាន​ចាត់​កម្លាំង​ស៊ើបអង្កេត ដឹកនាំ​លោក​វរសេនីយ៍ឯក ស៊ិ​ន សុផល នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​លេខ​១១០ ផ្លូវ​បេតុង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ស្បែកជើង​ម៉ាក Asics ដែល​មាន​លេខ​កូដ​ដូច​ស្បែកជើង ដែល​បាន​បាត់ ចំនួន ១៤៩​គូ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ៖
ទី​១. ឈ្មោះ ប៉ាក លី ហៅ​ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករ​សំណង់
ទី​២. ឈ្មោះ លេង វិចិត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កម្មករ​សំណង់ (​ធ្លាប់​ជាប់​ពន្ធនាគារ​)
និង​ទី​៣. ឈ្មោះ ផា ចាន់​រិ​ទ្ធ ហៅ​ការ៉ូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ រត់​តាក់ស៊ី (​អ្នក​ទទួលផល​ចោរកម្ម​) ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ