ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ជាវាគ្មិនពិសេស​ ក្នុង​កម្មវិធីពិភាក្សាក្រោមប្រធានបទ «ទិដ្ឋភាព​យុទ្ធសាស្រ្ត ស្តីពី អាស៊ាន និងតួនាទីជាប្រធាន​អាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២»

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្វីស៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា និងធ្វើជាវាគ្មិនពិសេស​ ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត…

ស្វីស៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា និងធ្វើជាវាគ្មិនពិសេស​ ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២»។

ពិធីដ៏មានអត្ថន័យនោះ បានធ្វើឡើង នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ប្រទេសស្វីស នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់ បានធ្វើការពិភាក្សាទៅលើប្រធានបទ ស្តីពី ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពី អាស៊ាន ពិសេសពាក់ព័ន្ធទៅនឹងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងបញ្ហា​ពាក់ព័ន្ធដទៃទៀត។

នៅក្នុងរបៀបវារៈ ដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាព​អឺរ៉ុប មានចំណាប់អារម្មណ៍ទៅលើរបៀបវារៈ ដែលបានគ្រោងទុក និងប្រធានបទ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ។

បន្ទាប់ពីចំណាប់អារម្មណ៍ពីបណ្តាវាគ្មិនសេដ្ឋកិច្ច ដែលទាក់ទិនទៅនឹងបញ្ហាសន្តិសុខស្បៀង និងថាមពល បម្រែបម្រួល​អាកាសធាតុ បញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ប្រកបដោយ​អត្ថន័យ និងខ្លឹមសារ ដែលគ្របដណ្តប់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន​អញ្ជើញឆ្លើយតបទៅនឹងសំណួរ នៃអ្នក​សម្របសម្រួលកម្មវិធី ទាក់ទិនទៅនឹងវិបត្តិនៅអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ក្រុមប្រទេសឧស្សាហកម្ម ២០ រួមទាំងបញ្ហាសកលមួយចំនួនទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ