ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើន នៅក្នុងតំបន់​សាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះ​ឈ្នះ​ នៅខេត្តឧត្តរមានជ័យ​

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌ និងកាកសំណល់ ដែលកប់ក្នុងដី មិនទាន់ផ្ទុះ សេសសល់​កាលពី​សម័យសង្គ្រាមជាច្រើនគ្រាប់ ត្រូវបានមជ្ឈមណ្ឌលជាតិបោសសំអាតមីន រកឃើញ និងរៀបចំពិធីកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៣…

ខេត្តឧត្តរមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌ និងកាកសំណល់ ដែលកប់ក្នុងដី មិនទាន់ផ្ទុះ សេសសល់​កាលពី​សម័យសង្គ្រាមជាច្រើនគ្រាប់ ត្រូវបានមជ្ឈមណ្ឌលជាតិបោសសំអាតមីន រកឃើញ និងរៀបចំពិធីកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅ​ជើងភ្នំដងរែក ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

​ពិធីកម្ទេចគ្រាប់យុទ្ធភណ្ឌ និងកាកសំណល់មិនទាន់ផ្ទុះនេះ បានធ្វើឡើង ក្រោមអធិបតីភាព​ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធាន​អនុគណៈកម្មការ ឯកឧត្តមសេនីយ៍​ឯក ផល សាម៉ន សមាជិកអនុគណៈកម្មការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយមានការចូលរួមពីឯកឧត្តម ប៉ែន កុសល្យ អភិបាល​ខេត្តឧត្តរមានជ័យ លោកមេបញ្ជាការ លោកមេបញ្ជារង នាយទាហាន  ពលទាហានទាំង ៣ប្រភេទ ជាច្រើនរូបទៀតផងដែរ។

លោក​ឧត្តមសេនីយ៍ឯក ផល សាម៉ន អគ្គនាយករង មជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព ទទួល​បន្ទុកបោសសំអាតមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានមានប្រសាសន៍រាយការណ៍ជូនគណៈអធិបតីថា ស្តូបអនុស្សាវរីយ៍វិមានឈ្នះឈ្នះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។ ក្រុមការងារ បានស្រាវជ្រាវ រុករកគ្រាប់មិនទាន់ផ្ទុះ នៅបរិវេណតំបន់នេះ ​ដើម្បីធានាសុវត្តិភាពដល់ក្រុមការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង ដែលមានទំហំផ្ទៃដី ១៥៩ហិកតា និងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជុំវិញ ប្រវែង ២០គីឡូម៉ែត្រផងដែរ។

លោកបាន​បន្តថា ក្រុមការងារជំនាញ​បោសសំអាតមីន និងសំណល់ជាតិផ្ទុះ ដែលសេស​សល់ពីសម័យសង្គ្រាម បានបើកប្រតិបត្តិការលើផ្ទៃដីសរុបចំនួន ១.៦៨០.៩០០ម៉ែត្រការ៉េ នៅការដ្ឋាននេះ ដោយបានរកឃើញគ្រាប់មីនថ្មើរជើង ចំនួន ៨៩គ្រាប់ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ៧គ្រាប់ អំបែងចំនួន ១០.២២៦ បំណែក ជម្រូងដែកចំនួន ១០៨គីឡូក្រាម។ គ្រាប់ទាំងនេះ ត្រូវបានរៀបចំពិធីកម្ទេចចោល។

ក្រោយពីបានសំណេះសំណាល និងបានស្តាប់នូវរបាយការណ៍រួច លោក​នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការ បានមាន​ប្រសាសន៍ កោតសរសើរ​កងកំលាំងបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានយក​ចិត្តទុក​ដាក់ខិតខំប្រឹងប្រែងអស់រយៈពេលកន្លងមក និងបន្តការងារនេះ ឱ្យកាន់តែមាន​ប្រសិទ្ធភាពបន្តទៀត៕ ឱម សារឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ