ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌទួលគោក​ ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ករណី​ប្រើ​ហិ​.​ង្សា​លើ​កូនចិញ្ចឹម​អាយុ​៥​ឆ្នាំ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ដៃ​វា​.​យ​លើ​ផ្ទៃមុខ និង​ប្រើ​ដែក​ទំ​ពួក សម្រាប់​ព្យួរ​ខោអាវ​វ៉ៃ លើ​ក្មេង​ស្រី​រង​គ្រោះ ត្រូវជា​កូនស្រី​ចិញ្ចឹម​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ដៃ​វា​.​យ​លើ​ផ្ទៃមុខ និង​ប្រើ​ដែក​ទំ​ពួក សម្រាប់​ព្យួរ​ខោអាវ​វ៉ៃ លើ​ក្មេង​ស្រី​រង​គ្រោះ ត្រូវជា​កូនស្រី​ចិញ្ចឹម​របស់​ខ្លួន ។

ករណី​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​លើ​កុមារី អាយុ​៥​ឆ្នាំ ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២២ ហើយ​រឿងរ៉ាវ​នេះ ត្រូវ​បាន​គេ​យក​មក​បង្ហោះ ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ស្រាវជ្រាវ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ នា​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣Eo ផ្លូវ​លេខ​២១៩ ក្រុម​ទី​២២ ភូមិ​០៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ ចាន់ ធីតា ហៅ​ធីតា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​កើតហេតុ​ដូច​ខាងលើ ។ ត្រូវជា​ម្តាយចិញ្ចឹម​របស់​កុមារី​រង​គ្រោះ ដែល​យក​កុមារី​រង​គ្រោះ​មក​បម្រើ​ក្នុងផ្ទះ ឲ្យ​មើលថែ​កូន អាយុ​២​ឆ្នាំ ។

ចំណែកឯ កុមារី​រង​គ្រោះ អាយុ​៥​ឆ្នាំ មាន​ម្ដាយ​ង្កើ​ត​ឈ្មោះ កេង សុភា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ និង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ក្រោម​ការ​ថែទាំ​ជា​បណ្ដោះ​សន្ន​របស់​អង្គការ​មិត្តសំឡាញ់ ។

ពាក់ព័ន្ធ​នឹង​អំពើ​ហិ​.​ង្សា​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ដាច់អហង្ការ មិន​អាច​ទទួលយក​បាន​ដាច់ខាត់​ចំពោះ​ការ​ប្រព្រឹត្តិ​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​យ៉ាង​ឃោ​.​រ​ឃៅ ព្រៃ​.​ផ្សៃ អមនុស្សធម៌ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ចាន់ ធីតា ។

ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចំពោះ​ចំណាត់ការ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា​លើ​ករណី​នេះ ។

ករណី​នេះ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់​ជាតិ ពិតជា​មាន​ក្តី​រន្ធត់​តក់ស្លុត​ឥត​ឧបមា និង​មានការ​អាណិតអាសូរ​ក្រៃ​លែង​ចំពោះ​កុមារី​ដ៏​កំសត់​នេះ ដែល​ទទួល​រង​គ្រោះ​ដោយ​អំពើ​ហិ​.​ង្សា​យ៉ាង​ព្រៃ​.​ផ្សៃ អមនុស្សធម៌ ហើយ​យល់​ឃើញ​ថា អំពើ​នេះ បាន​រំ​លោ​.​ភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​កុមារ ជា​ពិសេស សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​ការពារ ដែល​ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន និង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​កម្ពុជា ។

ការ​ប្រើ​អំពើ​ហិ​.​ង្សា​នេះ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់​ជាតិ នៃ ក​.​ជ​.​ក ដែល​ជា​ស្ថាប័ន​សម្របសម្រួល​លើ​ការងារ​សិទ្ធិ​កុមារ សូម​អំពាវនាវ និង​ទទូច​ដល់​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស ស្ថាប័ន​តុលាការ សូម​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដែល​មាន​ជា​ធរមាន និង​ដាក់ទោស​យ៉ាង​តឹង​រឹង​បំផុត ចំពោះ​ជនសង្ស័យ​នេះ ដើម្បី​កុំ​ឲ្យ​អំពើ​ដ៏​អាក្រក់​នេះ កើត​មាន​ក្នុង​សង្គម​ជាតិ​យើង​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ