ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចឹងមែន! ផោមគួរតែប្រយ័ត្ន​

7 ឆ្នាំ មុន

ជប៉ុន​ ៖ ករណី​វះកាត់​មួយ​​ស្តាប់​ទៅដូច​ជា​គួរ​ឱ្យ​ខ្លាច​ បើ​យោង​តាម​​របាយការណ៍​ថ្មី​មួយ​​របស់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​តូ​ក្យូ​​​ឱ្យ​​ដឹង​ថា អ្នកជំងឺ​ម្នាក់​បាន​ផោម​ ខណៈ​ពេល​​គ្រូពេទ្យ​កំពុងធ្វើការ​​វះកាត់​ ​បង្ក​ឱ្យ​ចេញ​ជា​អណ្តាតភ្លើង​ឆេះ​ពេញ​ខ្លួន ។

​ហេតុការណ៍នោះ ​​​បាន​កើតឡើង​តាំងពី​ខែមេសា តែ​គេ​ទើបតែ​រក​ឃើញ​មូលហេតុ​ ហើយ​ទាញ​សេចក្តីសន្និដ្ឋាន​នៅ​ថ្ងៃ​ទី​២៨​ តុលា​ថា នៅ​ក្នុង​បន្ទប់វះកាត់​គ្មាន​អ្វី​ដែល​អាច​បង្ក​ឱ្យ​ជា​ចំហេះ​បាន​ទេ​ ។ អ្នកជងឺ​​ដែល​មាន​វ័យ​៣០​ប្លាយ បាន​ទៅ​ធ្វើការ​វះកាត់​​ដោយ​ប្រើ​ឡាស៊ែរ​នៅ​មន្ទីរពេទ្យ​ ។ ​ពេល​​​ពេល​ដែល​អ្នកជំងឺ​លេច​​ផោម​​ភ្លាម ស្រាប់តែ​វា​មាន​​ប្រតិកម្ម​ជាមួយនឹង​ឡាស៊ែ​រ ហើយ​បង្ក​ទៅ​ជា​អណ្តាត​ភ្លើង​ភ្លាម​ ។

គណៈ​កម្មា​ធិ​ការ​​មន្ទីរពេទ្យ​​ក៏​បាន​ប្រាប់​​ថា ឧបករណ៍​ផ្សេង​ៗ​នៅ​ក្នុង​បន្ទប់វះកាត់​ សុទ្ធតែ​មានដំណើរ​ការ​ធម្មតា​ទាំងអស់ គ្មាន​អ្វី​ខូច​ទេ ​។ 

ដូច្នេះ បើសិន​អ្នក​ទាំងអស់​គ្នា​​ទៅ​ទទួល​ការ​វះកាត់​​ដោយ​ប្រើ​ឡាស៊ែរ អ្នក​ប្រហែល​គួរតែ​ញ៉ាំ​អី​​ប្រយ័ត្ន​បន្តិច ដើម្បី​កុំ​ឱ្យ​លេច​​ឧស្ម័ន​ស្អុយ​ក្នុង​បន្ទប់វះកាត់ ដែលអាចកើត​ករណី​​ដូច​​អ្នកជំងឺនេះ ។