ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ឌុ​ប​ប្រពន្ធ​និង​កូន​ទៅ​លេង​ប្អូនស្រី​ជិត​ឆ្លងទន្លេ ក៏​ជួប​គ្រោះ​អកុសល​លើ​ផ្លូវជាតិ​លេខ​៤

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជា​ប្ដី​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​និង​កូន​តូច​ទៅ​លេង​ប្អូនស្រី​ដែល​ជិត​គ្រប់​ខែ​ឆ្លងទន្លេ ហើយ​ខណៈ​ពេល​កំពុង​តែ​ឆ្លងផ្លូវ​នោះ ស្រាប់តែ​ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ប្ដី​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​និង​កូន​តូច​ទៅ​លេង​ប្អូនស្រី​ដែល​ជិត​គ្រប់​ខែ​ឆ្លងទន្លេ ហើយ​ខណៈ​ពេល​កំពុង​តែ​ឆ្លងផ្លូវ​នោះ ស្រាប់តែ​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ ធ្វើ​ឱ្យ​ធ្លាក់​ប្រពន្ធ និង​កិន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​ប្ដី​និង​កូន​តូច​វិញ រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ជុំ ស្រី​ណាត ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ផ្សារ​អូ​ដឹ​ម ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​ប្ដី​ឈ្មោះ គង់ វិសាល អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ក្រ​បែក ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​មានកូន​ស្រី​តូច​អាយុ​តែ​បាន​ពីរ​ជាង​២​ខួប​តែ​ប៉ុណ្ណោះ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1C-4037 បើកបរ​ឌុ​ប​ប្រពន្ធ​និង​កូន​តូច​របស់​គាត់​ចេញពីផ្ទះ​ជួល​នៅ​ផ្សារ​អូ​ដឹ​ម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​គោលបំណង​ទៅ​សួរសុខទុក្ខ​ប្អូនស្រី​ដែល​ជិត​គ្រប់​ខែ​សម្រាលកូន​នៅ​ឯ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ជិះ​មក​ដល់​ត្រង់​ចំណុច​ត្រង់​ផ្លូវបំបែក​ជា​បី ជន​រង​គ្រោះ​ក៏​បាន​បត់​ម៉ូតូ ដើម្បី​ឆ្លងផ្លូវ លុះ​ពេល​ឆ្លង​ជិត​ផុត​ទៅ​ហើយ​នោះ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-4550 បើកបរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​ចំ​ពីក្រោយ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​ប្រពន្ធ​ធ្លាក់​ពី​លើ​ម៉ូតូ ក៏​ត្រូវ​បាន​រថយន្ត​បង្ក​កិន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែកឯ​ប្ដី​និង​កូន​តូច​វិញ បាន​ដួល​បោក​ទៅ​នឹង​ផ្លូវ ធ្វើ​ឱ្យ​កូន​តូច​បែកក្បាល និង​ឪពុក​រលាត់​ដៃជើង​។ ភ្លាម​ៗ​នោះ​ដែរ តៃកុង​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន រួច​ប្រគល់​ទៅ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​កន្ទោក​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​រង​គ្រោះ និង​រថយន្ត​បង្ក ព្រមទាំង​តៃកុង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​នៅ​ថ្ងៃក្រោយ​បន្ត ។ ចំណែក​ស​.​ពស្ត្រី​រង​គ្រោះ​វិញ ត្រូវ​បាន​ជំនាញ​ធ្វើ​លិខិត​ប្រគល់​ស​.​ព​ទៅ​អោយ​ក្រុម​គ្រួសារ ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ទាំង​មានការ​សោកសង្រេង​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ