ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​កូន​ឪពុក​ម្តាយ​ត្រូវធ្វើ​រឿង​បែប​នេះ​រាល់ថ្ងៃ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រហែលជា​គិត​ថា អ្នកដឹង​ពី​វិធី​ទាំងអស់​ក្នុង​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ដូច​ជា​គិត​ថា ឡើងជណ្តើរ​ជំនួស​ឱ្យ​ជណ្តើរយន្ត ការ​មិន​ទទួលទាន​បង្អែម​ច្រើន ហើយ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​អ្នក​ឈឺ​ជាដើម ។ ជា​ការ​ពិត​ណាស់…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រហែលជា​គិត​ថា អ្នកដឹង​ពី​វិធី​ទាំងអស់​ក្នុង​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ដូច​ជា​គិត​ថា ឡើងជណ្តើរ​ជំនួស​ឱ្យ​ជណ្តើរយន្ត ការ​មិន​ទទួលទាន​បង្អែម​ច្រើន ហើយ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​អ្នក​ឈឺ​ជាដើម ។ ជា​ការ​ពិត​ណាស់ បើ​ពិតជា​បែប​នេះ បាន​ន័យ​ថា អ្នក​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​ណាស់ ប៉ុន្តែ​ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​អាច​ធ្វើ​វា​បាន​កាន់តែ​ប្រសើរជាង​នេះ​ទៅ​ទៀតតាម​រយៈ​គន្លឹះ​ងាយ​ៗ ដើម្បី​បង្ហាត់បង្ហាញ​កូន និង​ចិញ្ចឹម​កូន​ឱ្យ​មាន​សុខភាព​ល្អ ហើយ​ឆ្លាត​វៃ​ថែម​ទៀត ៖

១. របប​អាហារ ៖ ចូរ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​ៗ​ក្នុង​ការ​ចម្អិន និង​បរិភោគ​អាហារ​ស្រស់​ៗ ដែល​មិន​កែ​ច្នៃ​ឱ្យ​បាន​ច្រើន ។ ណែនាំ​កូន​ៗ​ឱ្យ​ផឹកទឹក​ឱ្យ​បាន​តិច​បំផុត ២ លី​ត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​កម្រិត​ចំពោះ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៉ី​ន និង​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ផ្អែម ។

២. លំ​ហាត់ប្រាណ ៖ បង្កើត​ពេលវេលា​សម្រាប់​ការ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​កូន និង​ក្រុម​គ្រួសារ​របស់​អ្នក ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០ នាទី រៀងរាល់ថ្ងៃ ។ ការ​ធាក់​កង់ ការ​រត់ និង​ដើរ​ជុំវិញ​សួន គឺជា​គន្លឹះ​ដ៏​ល្អ​សម្រាប់​អ្នក និង​កូន​ៗ​របស់​អ្នក ។

៣. គេង ៖ ព្យាយាម​ទទួលទានដំណេក​ពី ៧-៨ ម៉ោង​ជា​រៀង​រាល់​យប់ ហើយ​ព្យាយាម​រក្សា​វដ្ត​នៃ​ការ​គេង​ឱ្យ​ទៀងទាត់ ដែល​មាន​ន័យ​ថា គឺ​នាំ​កូន​ចូល​គេង និង​ក្រោកពីដំណេក​ក្នុង​ពេល​តែ​មួយ​ជា​រៀងរាល់ថ្ងៃ ។

៤. សង្គម ៖ ការ​ប្រាស្រ័យ​ទាក់ទង​នឹង​សង្គម មិត្តភក្តិ និង​មនុស្ស​ជុំវិញ​ខ្លួន​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ថប់​បារម្ភ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​ផ្លូវចិត្ត​របស់​កូន​អ្នក ហើយ​វា​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​បេះដូង និង​ជំងឺ​វង្វេង​ពេល​ពួក​គេ​ចាស់​ទៅ​ផង​ដែរ ។

៥. មាន​គ្រូពេទ្យ​ថែទាំ​បឋម ៖ ការ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រចាំឆ្នាំ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​កូន​របស់​អ្នក ព្រោះ​វា​អាច​រក​ឃើញ​បញ្ហា និង​ជំងឺ​ឱ្យ​បាន​ឆាប់ មុន​ពេល​ដែល​វា​នាំ​ទៅ​រក​ផលវិបាក​ធ្ងន់ធ្ងរ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស​, កម្មវិធី​ភាសា​អង់គ្លេស​, កម្មវិធី​ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ព្រមទាំងទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ជា​រៀងរាលថ្ងៃ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រងសាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។