ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hacker វ័យក្មេង​ម្នាក់​ខុស​បច្ចេកទេស​វាយប្រហារ 911

7 ឆ្នាំ មុន

យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​រង​ពី​បទ​ចោទ​ឧក្រិដ្ឋ​រុះរើ​កុំព្យូទ័រ​បន្ទាប់​ពី​រំខាន​ដោយ​ចៃដន្យ​ដល់​សេវា​ប្រកាស​អាសន្ន​នៅ​ក្នុង​រដ្ឋ​Arizona បង្ក​ឲ្យ​មានការ​ទូរស័ព្ទ​ចូល​៩១១​ក្លែងក្លាយ​រាប់​ពាន់​ដង ហើយ​ក៏​ត្រូវ​រង​បទ​ចោទ​ថា

យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​រង​ពី​បទ​ចោទ​ឧក្រិដ្ឋ​រុះរើ​កុំព្យូទ័រ​បន្ទាប់​ពី​រំខាន​ដោយ​ចៃដន្យ​ដល់​សេវា​ប្រកាស​អាសន្ន​នៅ​ក្នុង​រដ្ឋ​Arizona បង្ក​ឲ្យ​មានការ​ទូរស័ព្ទ​ចូល​៩១១​ក្លែងក្លាយ​រាប់​ពាន់​ដង ហើយ​ក៏​ត្រូវ​រង​បទ​ចោទ​ថា បាន​បង្ហោះ​web Link ដែល​បង្ក​ឲ្យ​ទូរស័ព្ទ​Iphone ទូរស័ព្ទ​ទៅ​៩១១ ឥត​ឈប់​ឈរ ។

Meetkumar Hiteshbhai Desai បាន​ប្រាប់​មន្ត្រី​ប៉ូលិស​ថា គេ​គ្រាន់តែ​ចង់​ចែករំលែក​លើ​Twitter ដែល​ភ្ជាប់​ជាមួយ​លេខ​សំងាត់​JavaScript ហើយ​អាច​បង្កើត​មេរោគ​លើ​ប្រព័ន្ធ​IOS ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​គាំង ឬ​បិទ​ហើយ​បើក​ឡើង​វិញ ។

គេ​គ្រាន់តែ​សង្ឃឹមថា ក្រុមហ៊ុន​Apple នឹង​ចំណាយ​លុយ​ឲ្យ​គេ​ដើម្បី​កំចាត់​មេរោគ ប៉ុន្តែ​ចៃដន្យ​អាក្រក់ គេ​បែរជា​ភ្ជាប់​ជាមួយ​កម្មវិធី​របស់់​គេ​ទៅ​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នោះ​ទៅ​ទូរស័ព្ទ​ចូល​៩១១​ឥត​ឈប់​ទៅ​វិញ ។ ចំនួន​ទូរស័ព្ទ​Iphone ដែល​ទទួល​រង​ផល​ប៉ះពាល់​មាន​ចំនួន​២០០.០០០​គ្រឿង ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​មន្ត្រី​ប៉ូលិស​សង្កាត់​Maricopa ថា ការ​ភ្ជាប់​នោះ​បង្ក​ឲ្យ​មានការ​ទូរស័ព្ទ​ចូល​៩១១ ប្រហែល​ជិត​២.០០០​ដង វា​បង្ក​ការ​គំរាមកំហែង​ដល់​សេវា​សង្គ្រោះ បន្ទាន់​នៅ​រដ្ឋ​Arizona ទាំងមូល ។ ព្រោះថា សេវា​៩១១ ស្ថិត​នៅ​ក្នុង​លំដាប់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ ហេតុនេះ​ការ​ជ្រៀតជ្រែក​ជាមួយនឹង​ប្រតិបត្តិការ​នោះ ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់​ដូច​គ្នា​នឹង​ការ​ជួញដូ​ចមនុស្ស ឬ​ឧក្រិដ្ឋកម្ម​កម្រិត​ពីរ​ដែរ​សម្រាប់​រដ្ឋ​អា​រី​ហ្សូ​ណា ។

បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​យុវជន​Desai បាន​និយាយ​ប្រាប់​ប៉ូលិស​ថា មេរោគ​ដែល​គេ​ដាក់​ឲ្យ​រាតត្បាត់​នោះ គឺ​បាន​ពី​មិត្ត​ភ​កិ្ក​តាម​អន​ឡាញ​ជា​អ្នក​ផ្ញើ​ឲ្យ​គេ ។ ហើយ​គាត់​នឹង​ប្រើ​ប្រាស់​ក្នុង​ន័យ​ជា​កម្មវិធី​រំខាន​ម្យ៉ាង​ដែល​អ្នក​ប្រើ​ហើយ​យល់​ថា ជា​កម្មវិធី​កម្សាន្ដ​សប្បាយ​រីករាយ​ទេ ។

ហេតុការណ៍​នេះ​វា​ពិតជា​មេរៀន​ឲ្យ​មាន​តម្លៃ​សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​សុវត្ថិភាព ។ ការ​លួច​ចូល​សម្ភារ​បច្ចេកវិទ្យា ឬ បណ្តាញ​អេ​ឡិច​ត្រូ​និក​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​កិច្ចសហការ​ពី​ម្ចាស់ គឺជា​រឿង​មួយ​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​លទ្ធផល​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ៕