ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់! ក្មេង​តូច​ត្រូវ​ម្តាយ​រត់​ចោល​ ឪពុក​ត្រូវ​ចាប់​ខ្លួន​ទៀត​

1 ឆ្នាំ មុន
  • ប៉ៃលិន

ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​បាត់​ម៉ូតូ កម្លាំង​នគរបាល​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ សហការ​ជាមួយ​នឹង​នគរបាល​ប៉ុស្តិ៍​ត្រែង បាន​ចាប់ខ្លួន​ជន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​បាត់​ម៉ូតូ កម្លាំង​នគរបាល​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ សហការ​ជាមួយ​នឹង​នគរបាល​ប៉ុស្តិ៍​ត្រែង បាន​ចាប់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ និង​រក​ឃើញ​ម៉ូតូ​២​គ្រឿង ។

ជាមួយនឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​​នេះ ក្មេង​ប្រុស​តូច​ម្នាក់​​ត្រូវ​​​ជា​កូន​របស់​ជនសង្ស័យ ដែល​​ម្តាយ​រត់​ចោល ហើយ​ទុក​ឱ្យ​រស់នៅ​ជាមួយនឹង​ឪពុក លុះ​ឪពុក​លួច​ម៉ូតូ​គេ​ ហើយ​ត្រូវ​នគរបាល​ចាប់​ឃាត់​ខ្លួន​នោះ កូនប្រុស​​ក៏​ត្រូវ​​បាន​សមត្ថកិច្ច​ស្វែងរក​គ្រួសារ​ឱ្យ​គេ​ទៅ​រស់នៅ​ជាមួយ ។

ការ​បង្ក្រាប​ករណី​លួច​ម៉ូតូ​​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ស៊ឹ​ម វុ​ទ្ធី អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាក​ដ រស់នៅ​ជាមួយ​កូនប្រុស​តូច​ម្នាក់ ព្រោះ​ប្រពន្ធ​រត់​ចោល តែ​គ្មាន​ទីលំនៅ​ច្បាស់លាស់​ទេ ។ ជា​មួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ និង​ម៉ូតូ​យ៉ា​ម៉ា​ហា ស៊ី​រូស​១​គ្រឿង ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​បាត់​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​​ល្ងាច​​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា សម្រាប់​ក្មេង​ប្រុស​ជា​កូន​រូប​នេះ មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ឱ្យ​ដឹង​​ថា មិន​បាន​ឱ្យទៅ​តាម​ឪពុក​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នោះ​​ទេ គឺ​បាន​ប្រគល់​ឱ្យ​ជីដូន​ដែល​រស់នៅ​ចំណុច​ភ្នំ​អូរ​ដំបង ស្ថិត​ក្នុង​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​ង៉ោ ក្រុងប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ