ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានស៊ុត​​ ធ្វើឱ្យលោកយាយមានអាយុ​វែងជាងគេ​នៅ​​លើ​​លោក​

7 ឆ្នាំ មុន

អ៊ី​តា​លី ​៖ លោកយាយអាយុ​១១៦​ឆ្នាំ (​អាយុ​ច្រើន​ជាងគេនៅ​​លើ​លោក) បាន​អះអាង​ថា​ គន្លឹះ​ក្នុង​ការ​មាន​​អាយុ​វែង​ គឺ​ការ​ទទួល ទាន ស៊ុត​២​គ្រាប់ ក្នុង​​មួយ​​ថ្ងៃ​ ។

អ៊ី​តា​លី ​៖ លោកយាយអាយុ​១១៦​ឆ្នាំ (​អាយុ​ច្រើន​ជាងគេនៅ​​លើ​លោក) បាន​អះអាង​ថា​ គន្លឹះ​ក្នុង​ការ​មាន​​អាយុ​វែង​ គឺ​ការ​ទទួល ទានស៊ុត​២​គ្រាប់ក្នុង​​មួយ​​ថ្ងៃ​ ។

លោកយាយ Emma Morano ​មក​ពី Lake Maggiore ក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​អ៊ី​តា​លី ​​កើត​ក្នុង​ឆ្នាំ១៨៩៩ ហើយ​​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការណ៍​ថា ​ជា​មនុស្ស​ចាស់​ជាង​គេ​លើ​លោក តា​មរយៈ​ឯក​ត្ត​កម្ម Guinness World Records ​។

លោកយាយ Morano បាន​និយាយ​​ថា «​ខ្ញុំ​បរិភោគ​ស៊ុត​២​គ្រាប់​​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ទេ ​និង​​នំ​ឃូ​ឃី​ ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ញ៉ាំ​ទេ​ព្រោះ​ខ្ញុំ​មិន​មាន​ធ្មេញ​» ។ លោកយាយ​បាន​ចាប់ផ្តើម​ទម្លាប់​នេះ ​តាំងពី​​​មាន​អាយុ២០​ឆ្នាំ គឺ​ក្នុង​ឆ្នាំ១៩១៩​មក​ម្ល៉េះ ។ នៅ​ពេល​ដែល​លោកយាយ​មានជំងឺ​កង្វះ​ឈាមក្រហម លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ទៅ​កាន់​លោកយាយ​ឱ្យ​​ទទួលទាន​ស៊ុត​ឆៅ​​២​គ្រាប់ និង​ស៊ុត​ដែល​​បាន​ចម្អិន​រួច​ មួយ​គ្រាប់​ជា​រៀងរាល់ថ្ងៃ​។

វេជ្ជបណ្ឌិត​បច្ចុប្បន្ន​របស់​លោកយាយ ​គឺលោកCarlo Bava បាន​និយាយ​ថា ​លោកយាយ​​ឈប់​ទទួលទាន​សាច់​ទៀត​ហើយ​ ព្រោះ​មានគេ​ប្រាប់​លោកយាយ​ថា​ វា​អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក ​។

វេជ្ជបណ្ឌិត Bava បាន​ប្រាប់ AFP ថា «លោកយាយEmma តែងតែ​ទទួលទាន​បន្លែ​ និង​ផ្លែ​ឈើ​តិចតួច​ណាស់​» ។ ​​ពេល​ដែល​ខ្ញុំ​បាន​ជួប​លោកយាយ​​​បរិភោគ​ស៊ុត​៣​គ្រាប់​ក្នុង​មួយ​ថ្ងៃ គឺ​២​ពេល​ព្រឹក និង​ស៊ុត​ចៀន​ពេល​​រសៀល ហើយ​មាន់​សម្រាប់​អាហារ​ពេល​យប់​» ។