ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ថ្មី​​ថា ទំនាក់ទំនង​ជាមួយ​ចិន​នឹង​នៅ​តែ​ជួប​ការ​លំបាក

1 ឆ្នាំ មុន

អូស្ត្រាលី ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​ លោក Anthony Albanese បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​​២៣

អូស្ត្រាលី ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​ លោក Anthony Albanese បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​​២៣ ឧសភា នេះ​ថា ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយនឹង​ចិន​នៅ​តែ​លំបាក​ដដែល ហើយ​លោក​ថា​មូលហេតុ​ដោយសារ​ចិន មិនមែន​អូស្ត្រាលី​នោះ​ទេ​។

លោក​ថ្លែង​បែប​នេះ​មុន​ពេល​ចាកចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល Quad នៅ​ថ្ងៃ​អង្គារ ទី​​២៤ ឧសភា ​ស្អែក​នេះ​ជាមួយនឹង​មេដឹកនាំ​ជប៉ុន អា​មេ​រិ​ក និង​ឥណ្ឌា​។

លោក​ថ្លែង​ថា «គឺ​ចិន​ដែល​បាន​ផ្លាស់​ប្តូរ​វា មិនមែន​អូស្ត្រាលី​នោះ​ទេ ហើយ​អូស្ត្រាលី​គួរតែ​ក្រោក​ឡើង​ការពារ​តម្លៃ​របស់​ខ្លួន ហើយ​យើង​នឹង​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ខ្ញុំ​ដឹកនាំ​»។

ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយនឹង​ចិន បាន​ធ្លាក់​មក​ដល់​កម្រិត​ទាប​ខ្លាំង ក្រោយ​ពេល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​គ្នា​លើ​បញ្ហា​ជា​ច្រើន​រួម​មាន​បញ្ហា​ពាណិជ្ជកម្ម ប្រភព​ដើម​នៃ​ការ​រីក​រាលដាល​កូ​វី​ដ ១៩ និង​ការ​ចោទប្រកាន់​របស់​រុ​ស្ស៊ី​ថា​ចិន​បាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​បាន​និយាយ​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ និង​កំពុង​ទន្ទឹង​រង់ចាំ​ជួប​ជាមួយនឹង​គាត់​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​របស់​ជប៉ុន និង​ឥណ្ឌា​៕ (​យោង​តាម​ប្រភព​៖ AGENCIES)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ