ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Joe Biden ប្រកាស​ថា​នឹង​ប្រើ​កម្លាំង​ទ័ព​ការពារ​តៃវ៉ាន់​ បើ​​ចិន​វា​.​យ​ប្រហារ

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី ២៣ ខែឧសភា​នេះ​ថា

​ជប៉ុន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី ២៣ ខែឧសភា​នេះ​ថា លោក​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ជួយ​តៃវ៉ាន់ ប្រ​សិន​មានការ​វា​.​យ​ប្រហារ​ពី​ចិន​។

ការ​ថ្លែង​របស់​លោក​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​កន្លែង​ដែល​គាត់​នឹង​បំពេញ​ទស្សនៈកិច្ច​រយៈពេល ៣​ថ្ងៃ​។

នៅ​ពេល​អ្នក​សារព័ត៌មាន​ម្នាក់​សួរ​ក្នុង​ទីក្រុង​តូ​ក្យូ​ថា​តើ​អា​មេ​រិ​ក​នឹង​ការពារ​តៃវ៉ាន់​ដែរ​ឬទេ ប្រ​សិន​វា​រង​ការ​វា​.​យ​ប្រហារ​ពី​ចិន លោក Joe Biden បាន​ឆ្លើយ​ថា «​ពិត​ណាស់​»​។

លោក​ថ្លែង​ថា «វា​គឺជា​ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​បាន​ធ្វើ​… យើង​យល់​ស្រប​ជាមួយនឹង​គោលនយោបាយ​ចិន​តែ​មួយ​។ យើង​ចុះហត្ថលេខា​លើ​វា ហើយ​កិច្ច​ព្រម​ព្រ​ទាំងអស់​ធ្វើ​ឡើង​ចាប់ពី​នោះ​។ ប៉ុន្តែ​គោល​គំនិត​ដែល​ថា វា​អាច​យក​ត្រូវ​វា​.​យ​យក​ដោយ​កម្លាំង​ទ័ព វា​មិន​សមស​ម្យ​នោះ​ទេ​»​។

លោក​បន្ថែម​ថា លោក​រំពឹង​ថា​ព្រឹត្តិការណ៍​បែប​នោះ​នឹង​មិនកើត​ឡើង ឬ​មានការ​ប៉ុនប៉ង​នោះ​ទេ​។

ខណៈ​ដែល​អា​មេ​រិ​ក​មានច្បាប់​ដែល​តម្រូវ​ឲ្យ​ផ្តល់​មធ្យោបាយ​ដល់​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន អា​មេ​រិ​កបាន​អនុវត្តន៍​គោលនយោបាយ​នៃ​ភាព​មិន​ច្បាស់លាស់​ជា​យុទ្ធសាស្ត្រ​យូរ​មក​ហើយ ថា​តើ​ខ្លួន​នឹង​ត្រូវធ្វើ​អន្តា​គម​ន៍​យោធា​ដើម្បី​ការពារ​តៃវ៉ាន់​នៅ​ពេល​ចិន​វា​.​យ​ប្រហារ​ឬ​យ៉ាងណា​។

កាលពី​ខែតុលា​ឆ្នាំ​មុន លោក Joe Biden បាន​ធ្វើ​អត្ថាធិប្បាយ​ស្រ​ដៀង​គ្នា​អំពី​ការ​ការពារ​តៃវ៉ាន់​។ នៅ​ពេល​នោះ​អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយ​ថា លោក Biden មិន​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ចំពោះ​គោលនយោបាយ​អា​មេ​រិ​ក​ឡើយ​។

នៅ​ថ្ងៃ​ច័ន្ទ​នេះ មន្ត្រី​សេត​វិមាន​បាន​និយាយ​ថា មិន​មានការ​ផ្លាស់​ប្តូរ​គោលនយោបាយ​អា​មេ​រិ​ក​ចំពោះ​តៃវ៉ាន់​នោះ​ទេ​។

មន្ត្រី​សេត​វិមាន​ដែល​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា «​ដូចដែល​ប្រធានាធិបតី​បាន​និយាយ គោលនយោបាយ​របស់​យើង​មិន​ផ្លាស់​ប្តូរ​នោះ​ទេ​»​។

«​គាត់​បាន​រម្លឹក​ឡើង​វិញ​នូវ​គោលនយោបាយ​ចិន​តែ​មួយ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ គាត់​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ផង​ដែរ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ ដើម្បី​ផ្តល់​មធ្យោបាយ​ដល់​តៃវ៉ាន់​ក្នុង​ការ​ការពារ​ខ្លួន»​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​លោក Joe Biden កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​លោក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ