ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​មន្ត្រី​មានអំណាច​មានមុខ​មាន​មាត់​​ខេត្ត​មួយ​នោះ​និយាយ​ដើម​អ្ន​ក​កាសែត​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​លោ​ក​ស្រី​ងិន ​ផល​រត្ន័​ អភិបាលក្រុង​បូកគោ​បាន​មានប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃទី២៣​ឧសភា នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត​ថា ​មានការ​ចេញផ្សាយ​ដោយ​ទូរ​ទស្សន័៍អន​ឡាញមួយ​សម្រាប់​លោកស្រី​គិតថា «​វា​អយុត្តិ​ធ​ម៏​ណាស់» ​។…

ខេត្តកំពត ៖ ​លោ​ក​ស្រី​ងិន ​ផល​រត្ន័​ អភិបាលក្រុង​បូកគោ​បាន​មានប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃទី២៣​ឧសភា នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត​ថា ​មានការ​ចេញផ្សាយ​ដោយ​ទូរ​ទស្សន័៍អន​ឡាញមួយ​សម្រាប់​លោកស្រី​គិតថា «​វា​អយុត្តិ​ធ​ម៏​ណាស់» ​។

​លោកស្រី​អភិបាលក្រុង​បូកគោ​មានប្រសាសន៍​បែបនេះ ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​អង្គភាព​ពាក់​ពន្ធ័​ស្ដីពី​ការអនុវត្ត​ច្បាប់​របប​សារ​ព័ត៏​មាន​រៀបចំ​ដោយ​អង្ក​ការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ដោយមាន​ការចូលរួម​លោ​កអ៊ឹង ​ឆាយ ​អភិបាលរងខេត្ត, មាន​លោក​រុន​ សា​រ៉ា​យ​ នាយក​ប្រតិបត្តិ​អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់, លោក​អោ​ក​ សំណាង​ ប្រធាន​មន្ទីរព័ត៌​មាន​ខេត្តកំពត, លោក​អ៊ុន​ ចន្ទ័​
ថុ​ល មេ​ធា​វី​អង្គកា, លោក​ចៅ​ក្រមសាលាដំបូង​ខេត្ត​ និង​អ្នកកាសែត​ជាច្រើន​នាក់​ទៀត​មក​ពី​អង្គ​ភាព​ផ្សេង​ៗ​គ្នា​។

​លោកស្រី​មិនបាន​បង្ហាញមុខ​អ្នក​យក​ព័ត៌​មាន​អន​ឡាញ​នោះ​ទេ​ ប៉ុន្តែ​លោកស្រី​ចង់​អោយ​អ្នក​យក​ព័ត៌មាន​រូប​នោះ​យក​ព​ត៌​មាន​អោយ​បាន​ច្បាស់ ​កុំ​ចេះតែ​ផ្សាយ​មិន​ទទួលខុសត្រូវ​ការពិត​។​ លោ​ក​ស្រី​ងិន ​ផល ​រត្ន័​ អភិបាលក្រុង​បូកគោ​មានប្រសាសន៍ទៀត​ថា ​អ្នក​យក​ព័ត៌​មាន​មិន​មាន​វិជ្ជា​ជីវៈ​ធ្វើអោយ​បាត់​តម្លៃ​អង្គភាព​ខ្លួនឯង​ទៅវិញ​ទេ​ ។

​លោកស្រី​មានប្រសាសន៍​ថា អ្នកកាសែត​លោក​ស្រឡាញ់​ណាស់ ​ព្រោះ​អ្នកកាសែត​បាន​ចូលរួម​ក្នុង​សង្គម​មួយ​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើអោយ​ហួស​ហេតុពេក ​ក្នុងនាម​គាត់​ជាម​ន្ត្រី​មួយ​រូប​ត្រូវតែ​រក​ខុសរកត្រូវ​ផង​ដែរ​។ ​លោកស្រី​អភិបាលក្រុង​បូកគោ​មានប្រសាសន៍​ថា​ ក្នុងនាម​ ជាម​ន្ត្រី​មួយ​រូប​លោក​ស្រី​មិន​ចង់​ឈ្នះ​ចាញ់​អី​ទេ ​ហើយក៏​ដាក់​ពាក្យ​បណ្ដឺ​ងនៅ​តុលាការ​អីដែរ តែ​ជួបជុំ​អ្នកកាសែត​ច្រើន និ​ង​អ្នកច្បាប់​សុំ​អោយ​អស់លោក​ជា​អ្ន​ក​យក​ព័ត៌មាន​ជួយ​កែតម្រូវ​ ហើយ​ពេល​ក្រោយ​ៗ​ទៀត​មុន​និង​ការផ្សាយ​ត្រូវ​សួ​រនាំព័​ត៌​មាន​អោយ​បាន​ច្បាស់​។​

លោក​ចៅក្រម​សាលាដំបូង​ខេត្ត​កំពត បាន​មានប្រសាសន៍​ថា ​យើង​ផ្អែក​ទៅលើ​ច្បាប់​បើ​រក​ឃើញ​ថា ​អ្នកកាសែត​ផ្សាយ​ខុស​មិនមែនជា​ការពិត​ ត្រូវ​កែតម្រូវ​វិញ​ ឬ​ត្រូវ​ពិន័យ​ប្រាក់​ ។

លោ​ក​អ៊ឹង ឆាយ​ អភិបាល​ខេ​ត្ត​​​មានការ​សម្របសម្រួល ​និង​ផ្ដាំផ្ញើ​អ្នក​យក​ព័ត៌មាន​ទាំងអស់​អោយ​មានការ​ផ្ទៀងផ្ទាត់​មើល​អោយ​ច្បាស់​មុន​ចេញ​ការផ្សាយ ​ព្រោះ​អ្នកការ​សែត​ត្រូវ​កា​រស​ម្ភាសន៍​ទាំង​ស​ងខាង​ ទើប​ត្រឹមត្រូវ​ជាង​អ្នកកាសែត​ឈរ​និយាយ​តែម្នាក់ឯង​ ។

អត្ថបទសរសេរ ដោយ