ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​អាច​នឹង​បាត់បង់​ជីវិត​ទាហាន១០០​នាក់​​ជា​រៀងរាល់ថ្ងៃ​ នៅភាគខាងកើត​

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy បាន​និយាយ​ក្នុង​អំឡុង​ស​ន្និ​សិ​ទ​

អ៊ុយក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy បាន​និយាយ​ក្នុង​អំឡុង​ស​ន្និ​សី​ទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ ទី​​២២ ឧសភា ម្សិលមិញ​នេះ​ថា អ៊ុយ​ក្រែ​ន​អាច​នឹង​បាត់បង់​ជីវិត​មនុស្ស​ចន្លោះ ៥០ ទៅ ១០០​នាក់​ជា​រៀងរាល់ថ្ងៃ​។

លោក​ថ្លែង​ថា អ្នក​ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​កំពុង​ការពារ​អ៊ុយ​ក្រែ​ន​ក្នុង​ទិស​ដៅ​ដ៏​លំបាក់​បំផុត​។

លោក​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​នោះ​ទេ ប៉ុន្តែ​ការ​អត្ថាធិប្បាយ​របស់​លោក​សំដៅ​ទៅ​លើ​ការ​បាត់បង់​ជីវិត​កងទ័ព និង​ជា​សញ្ញា​បង្ហាញ​ថា​មានការ​ប្រយុទ្ធ​ខ្លាំង​នៅ​ភាគ​ខាងកើត​។

សូម​បញ្ជាក់​ថា កងទ័ព​រុ​ស្ស៊ី​បាន​បង្កើន​ការ​ប៉ុនប៉ង​របស់​ពួក​គេ​ដើម្បី​ដណ្តើម​យក​ទីក្រុង​នានា​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាងកើត ដោយ​ផ្តោត​លើ​ទីក្រុង Severodonetsk ។

អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​និយាយ​ថា រុ​ស្ស៊ី​បាន​ព្យាយាម​បំបែក​ចូល​ក្នុង​ក្រុង Severodonetsk ពី​ទិស​ដៅ​៤ផ្សេង​គ្នា​។ ប៉ុន្តែ​ការ​ប៉ុនប៉ង​នោះ​បាន​បរាជ័យ ខណៈ​ដែល​ការ​ទម្លាក់​គ្រាប់​បែក​​លើ​​តំបន់​រស់នៅ​កំពុង​បន្ត​។

លោក​បន្ថែម​ថា ស្ពាន​មួយ​ដែល​ត​ភ្ជាប់​ទីក្រុង​ទៅ​កាន់​ទីក្រុង Lysychansk ក្បែរ​គ្នា​ត្រូវ​បាន​បំផ្លាញ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ