ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ​វែ​ល​សេ​ឡង់​បញ្ជូន​ទ័ព​ទៅ​ជួយ​បណ្តុះបណ្តាល​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​អង់គ្លេស

1 ឆ្នាំ មុន

នូវែលសេឡង់ ៖ ប្រទេស​នូ​វែ​ល​សេ​ឡង់​នឹង​បញ្ជូន​កងទ័ព​ការពារ​ជាតិ​ចំនួន ៣0​នាក់​ទៅ​កាន់​អង់​

នូវែលសេឡង់ ៖ ប្រទេស​នូ​វែ​ល​សេ​ឡង់​នឹង​បញ្ជូន​កងទ័ព​ការពារ​ជាតិ​ចំនួន ៣0​នាក់​ទៅ​កាន់​អង់​គ្លេស​ ដើម្បី​ជួយ​បណ្តុះបណ្តាល​ទាហាន​អ៊ុយ​ក្រែ​ន​ឲ្យ​ចេះ​ប្រើ​កាំភ្លើង​ធំ​ធុន​ស្រាល L119​។

នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ ​លោកស្រី Jacinda Ardern បាន​និយាយ​ថា «​ក្រុម​បណ្តុះបណ្តាល​របស់​យើង​ត្រូវ​បាន​ស្នើ​ឲ្យ​ជួយ​បណ្តុះបណ្តាល​សមាជិក​កងកម្លាំងប្រដាប់អាវុ.ធ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អា​វុ​.​ធ​រហូត​ដល់​ចុងខែ​កក្កដា​»​។

មេទ័ព​អាកាស​នៃ​កងកម្លាំង​ការពារ​នូ​វែ​ល​សេ​ឡង់​ លោក Kevin Short បាន​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ២៣០​នាក់​នឹង​ត្រូវ​ធ្វើការ​បណ្តុះបណ្តាល ហើយ​វា​ត្រូវការ​រយៈពេល​ប្រហែល ១​ស​ប្តា​ហ៍​សម្រាប់​វគ្គ​ហ្វឹកហ្វឺន​នី​​មួ​យៗ​។

នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​បាន​បញ្ជាក់​ច្បាស់​ថា ទាហាន​នូ​វែ​ល​សេ​ឡង់​នឹង​នៅ​ប្រទេស​អង់គ្លេស និង​មិន​ចូល​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ