ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង ព្រមាន​នឹង​ចាត់ការ​ភ្លាម​ៗ ចំពោះ​មន្ដ្រី​ណា​ធ្វើ​ផ្ដេសផ្ដាស​ទៅ​លើ​ប្រជាពលរដ្ឋ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ចំពោះ​មុខ​មហាជន​សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ដ្រី​ស្ដីទី​បាន​ព្រមាន​នឹង​ចាត់វិធានការ​ភ្លាម​ៗ​ចំពោះ​មន្ដ្រី​រូប​ណា​ហ៊ាន​ធ្វើ​ផ្ដេសផ្ដាស​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស​ប៉ះពាល់​សិទ្ធ​ពួក​គាត់ ។ ការ​ព្រមាន​របស់​សម្តេច នាយក​រដ្ឋមន្ត្រី​ស្តីទី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​១​ខ្នង…

ខេត្តបាត់ដំបង ៖ នៅ​ចំពោះ​មុខ​មហាជន​សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ដ្រី​ស្ដីទី​បាន​ព្រមាន​នឹង​ចាត់វិធានការ​ភ្លាម​ៗ​ចំពោះ​មន្ដ្រី​រូប​ណា​ហ៊ាន​ធ្វើ​ផ្ដេសផ្ដាស​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស​ប៉ះពាល់​សិទ្ធ​ពួក​គាត់ ។

ការ​ព្រមាន​របស់​សម្តេច នាយក​រដ្ឋមន្ត្រី​ស្តីទី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​១​ខ្នង នៅ​អនុ​វិទ្យាល័យ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ។

សម្ដេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា​៖« មន្ដ្រី​ក្រោម​ឱវាទ​របស់​ក្រសួងមហាផ្ទៃ​ទាំងអស់ តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​បណ្ដែតបណ្ដោយ​មិន​កាន់ជើង​អ្នក​ប្រព្រឹត្តិ​បទល្មើស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ឡើយ​» ។

សម្ដេច មាន​ប្រសាសន៍​ថា «​យើងខ្ញុំ ជា​អ្នក​ទទួលខុសត្រូវ​កាលណា​មាន​មន្ដ្រី​ណា​ធ្វើ​ផ្តេសផ្ដាស​ទៅ​លើ​ប្រជាពលរដ្ឋ ប៉ះពាល់​សិទ្ធ និង​ផលប្រយោជន៍​ឱ្យ​តែ​ខ្ញុំ​បានដឹង រឿង​នឹង​ពិតប្រាកដ ខ្ញុំ​ទទួលខុសត្រូវ ដើម្បី​ដោះស្រាយ ធ្វើ​គណនេយ្យ​ភាព​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ពិតប្រាកដ​»​។

នា​ឱកាស​នោះ សម្ដេច ស ខេ​ង លើក​ឡើង​ថា ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ ត្រូវ​បើក​បេះដូង ដោយ​មិន​ចង្អៀតចង្អល់​មិន​បែងចែក​វណ្ណៈ មិន​ច្រណែនឈ្នានីស បើ​ឃើញ​គេ​រីក​ចម្រើន​ត្រូវ​អបអរសាទរ និង​លើកទឹកចិត្ត​ឱ្យ​គេ​ធ្វើ​ល្អ​បន្ថែម​ទៀត ។

សម្ដេច​បញ្ជាក់​ថា «​យើង​អត់​ចង្អៀតចង្អល់​ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ​ត្រូវ​បើក​ទ្រូង​ឱ្យ​ចំហរ​បាន​សេចក្ដី​ថា បើក​បេះដូង​ចំហរ ដោយ​មិន​ចង្អៀតចង្អល់​មិន​បែងចែក ហើយ​មិន​ច្រណែនឈ្នានីស បើ​ឃើញ​គេ​រីក​ចម្រើន​ឃើញ​គេ​ធ្វើ​ល្អ​ត្រូវ​អបអរសាទរ សប្បាយចិត្ត និង​លើកទឹកចិត្ត ឱ្យ​កាន់តែ​ធ្វើ​ល្អ​ទៅ​មុខ​ទៀត​»​។

ឆ្លៀតឱកាស​នោះ សម្ដេច ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្ដីទី បាន​លើក​ឡើង​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​វិបត្តិ​នានា​លើ​សកលលោក ព្រោះថា កម្ពុជា​មានបទពិសោធន៍ និង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ ។

សម្ដេច បញ្ជាក់​បន្ថែម​ថា ៖ «​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​សេដ្ឋកិច្ច​ទាំង​វិស័យ​អប់រំ កសាង​ធនធានមនុស្ស ព្រមទាំង​ដឹកនាំ​ខាង​នយោបាយ​ការ​បរទេស គឺ​យើង​ធ្វើ ។ តាំងពី​យើង​ឯការ​ហ៊ុ​ព័ទ្ធ​ខាង​នយោបាយ សេដ្ឋកិច្ច​មក ឥឡូវនេះ​កម្ពុជា​ដើរតួ​នាទី ដើម្បី​រួមចំណែក​ដោះស្រាយ​វិបត្តិ​នានា​លើ​សកលលោក ក៏​ដូច​ក្នុង​តំបន់ គឺ​យើង​ធ្វើ​បាន​ដោយសារ​យើង​ឆ្លងកាត់​បទ​ពិសោធន៍ ហើយ​ការ​ប្ដេជ្ញា​ចិត្ត និង​ឆន្ទៈ​នយោបាយ ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​»​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ស ខេ​ង ខណៈ​មាន​មន្ត្រី​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​មិន​គប្បី​ចំពោះ​ប្រជាពលរដ្ឋ​ដោយ​អាង​ខ្លួន​មាន​អំណាច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ