ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងត្របាក់​ផ្ទះ​របស់​ពលរដ្ឋទាំង​រំលង​អធ្រាត្រ ប្រើឡានទឹក​អស់១១គ្រឿងទើបគ្រប់​គ្រង​បាន​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើនខ្នង​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវចូល​ទៅ​រមណីយ ដ្ឋាន​គិរីរម្យ និង​ជាប់​ផ្សារ​ត្រែងត្រយឹង ក្នុង​ភូមិ​ផ្សារ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​កាល​យប់​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃទី២៣…

ខេត្ត​កំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើនខ្នង​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវចូល​ទៅ​រមណីយ ដ្ឋាន​គិរីរម្យ និង​ជាប់​ផ្សារ​ត្រែងត្រយឹង ក្នុង​ភូមិ​ផ្សារ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​កាល​យប់​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃទី២៣ ​ឧសភា ឆ្នាំ២០២២​ បង្ក​ការ​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងនោះ ​ក៏មានវត្ត​មាន​របស់លោកវ៉ី សំណាង ​អភិបាលខេត្ត​កំពង់​ស្ពឺ ​ចុះ​ពិនិត្យនិង​ដឹកនាំ​ផ្ទាល់​លើ​ការងារ​អន្តរាគមន៍​បា.ញ់​ពន្លត់ភ្លើងនេះ​ ​។

យោង​តាម​ប្រភព​ន​ពី​សមត្ថកិច្ចបានឱ្យ​ដឹង​ថា ករណី​​អគ្គិភ័យនេះ​​ផ្តើម​ឡើង​ដោយសារ​ទុស្សេ​ខ្សែ​ភ្លើងចេញពីផ្ទះ​ល្វែង​មួយ​ខ្នង​ ដែល​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ម្ចាស់​ឈ្មោះ កយ វ៉ាន់​ធឿន ភេទ​ប្រុស អាយុ៥៣ឆ្នាំ ចាក់សោ​ទុកចោល ​។

បន្ទាប់មក ​ភ្លើង​បាន​ឆេះ​រាល​ចេញពីផ្ទះ​កើតហេតុ​ឆ្លង​យ៉ាង​លឿន​ទៅផ្ទះ​ផ្សេងទៀត ​ដែល​នៅ​ជាប់​គ្នា​នោះ ។ ខណៈ​ដែល​សមត្ថកិច្ច​ចម្រុះ​អន្តរាគមន៍​បា.ញ់​ពន្លត់ ដោយ​ប្រើ​រថយន្ត​អន្តរាគមន៍​ចំ​នួន ១១គ្រឿង ក្នុង​នោះ ​រថយន្ត​ស្នងការ​ខេត្ត២គ្រឿង រថយន្ត​កោះ​ឆ្នេរ២គ្រឿង រថយន្ត​សាលា​មិត្តភាព​កម្ពុ​ជា-វៀតណាម ១គ្រឿង រថយន្តក្រុង​ច្បារមន ១គ្រឿង រថយន្ត​ស្រុក​ភ្នំស្រួច ១គ្រឿង រថយន្ត​ស្រុក​សំរោងទង ១គ្រឿង រថយន្ត​ស្រុក​បសេដ្ឋ១គ្រឿង រថយន្ត​អាវុធហត្ថ ១គ្រឿង និង​រថយន្ត​ដំណាក់​ដំ​រី១គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​គ្រប់គ្រង​ស្ថានការណ៍​​បានហើយ មានផ្ទះ​ចំនួន​១៤ខ្នង ត្រូវ​បាន​ឆាបឆេះ​អស់ទាំង​ស្រុង តែ​នៅ​មិនទាន់​បាន​សរុប​ពី​ទំហំ​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​នៅឡើយ​ទេ​ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ