ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានីភ្នំពេញ​​ អំពាវនាវឱ្យបញ្ឈប់​លេង​ល្បែងចាក់​កន្ទុយ​លេខ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​បំផុស​ឲ្យ​ប្រជាពលរដ្ឋចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូលរួម​អនុវត្ត​​ផែនការ​គោលនយោបាយ​ភូមិ-​សង្កាត់​មាន​សុវត្ថិភាព​ជាមួយ​រាជរដ្ឋាភិបាល​ផង​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ធ្វើការ​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ទាំងអស់​ នាំ​គ្នា​បញ្ឈប់​រាល់​ការ​លេងល្បែង​នានា ជា​ពិសេស​ល្បែង​ចាក់​កន្ទុយលេខ​(​ឆ្នោត​)​ចាប់ពី​ពេល​នេះ​តទៅ ។

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​បំផុស​ឲ្យ​ប្រជាពលរដ្ឋចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូលរួម​អនុវត្ត​​ផែនការ​គោលនយោបាយ​ភូមិ-​សង្កាត់​មាន​សុវត្ថិភាព​ជាមួយ​រាជរដ្ឋាភិបាល​ផង​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ធ្វើការ​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ទាំងអស់​ នាំ​គ្នា​បញ្ឈប់​រាល់​ការ​លេងល្បែង​នានា ជា​ពិសេស​ល្បែង​ចាក់​កន្ទុយលេខ​(​ឆ្នោត​)​ចាប់ពី​ពេល​នេះ​តទៅ ។

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្តកណ្តាល ដែល​មាន​វត្តមានលោក ម៉ៅ ភិ​រុន អភិបាល​ខេត្តកណ្តាល និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ រាប់រយ​នាក់ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ឬ​ផ្លូវ​ប្រទះ​ឡា​ង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ផ្សារ​បែក​ចាន ទៅ​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​វត្ត​ស្លែង កាលពី​ថ្ងៃ​ទី​៣១​តុលា​២០១៦​នោះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសា​ស​ន៏​ថា អាជ្ញាធរ​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម ដើម្បី​អនុវត្ត​ន៏​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិ ភាព ជាមួយ​រាជរដ្ឋាភិបាល ។

លោកបន្ត​ថា បញ្ហា​គ្រឿងញៀនល្បែងស៊ីសង ការ​ជួញដូរ បញ្ហា​បងធំ បង​តូច ក្មេង​ទំនើង និង​បញ្ហា​អាវុធ​ជាតិ​ផ្ទុះ​ជាដើម ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៏ និង​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ  ហើយ​បញ្ហា​នេះ ជា​ភារកិច្ច​ស្នូល​របស់​អាជ្ញាធរ ប៉ុន្តែ​បើ​គ្មាន​ការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទេ​នោះ សមត្ថកិច្ច​ពិតជា​មិន​អាច​សម្រេច​ជោគជ័យ​បាន​ទេ ។ 

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់​ថា គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ជាង​ប្រជាពលរដ្ឋ​នោះ​ទេ  ហើយ​ប្រជា​ពលរដ្ឋ​ខ្លួនឯង​ក៏​ត្រូវ​យល់​ថា អ្វី​ដែល​ខុសច្បាប់​សូមកុំ​ប្រ​ព្រឹទ្ធ ដូច​ជា  មេ​កន្ទុយលេខរ​ស់បាន ក៏​ដោយសារ​កូន​កន្ទុយលេខ​ចេះ​តែ​យល់​សប់​រួច​នាំ​គ្នា​កាត់​លេខ​ចាក់​ឆ្នោត​នោះ​ដែរ ។

លោក បញ្ជាក់​ថា មាន​អ្នកខ្លះ​ខំ​រត់​ម៉ូតូឌុប​សន្សំ​លុយ​បាន​ក៏​នាំ​គ្នា​ប្រមូល​យក​ទៅ​ចាក់​កន្ទុយលេខ​អស់ ដូច្នេះ​ហើយ​សូម​នាំ​គ្នា​ឈប់​ចាក់​ឆ្នោត​ទៅ មេ​កន្ទុយលេខ​នឹង​ដួល​ខ្លួនឯង​តែ​ម្តង  ដែល​បញ្ហា​ទាំង​អស់នេះ​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​ភូមិ​សង្កាត់​របស់​យើង​មាន​សុវត្ថិភាព ដោយ​មិន​មាន​បទល្មើស​ទាំងអស់​នោះ ។

សូម​បញ្ជាក់​ថា  ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នានា និង​ជុំរុញ​ផែនការ​ភូមិ​-សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ  គណៈ​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ និង​គណៈ​បញ្ជាការ​ខេត្ត គ្រោង​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ ដើម្បី​បង្កើត​ផែនការ​សហ​ប្រ​តិ​បត្ត​ការ​និង​ធ្វើ​ផែនការ​សកម្មភាព​រួម​គ្នា​ជា​ពិសេស អាជ្ញាធរ​ស្រុក និង​ខណ្ឌ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ហើយ​កិច្ចប្រជុំ​នោះ​នឹង​ជុំរុញ​ធ្វើ​បន្ទាប់​ពី​ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆាប់​ៗ​នេះ ៕