ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ ABC អិ​ច​ស្ត្រា ស្តោ​ត ចាប់​រង្វាន់​ធំ​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ឌូ​ប៉ៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស HD TV ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ធំ ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ឌូ​ប៉ៃ

រាជធានី​ភ្នំពេញ ៖  កាលពី​ថ្ងៃ​សៅរ៍ ទី​២៩  ខែតុលា ឆ្នាំ​២០១៦ នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស HD TV   ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ធំ ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ឌូ​ប៉ៃ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​បាន​ជាវ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​។

ពិធី​ចាប់​រង្វាន់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ជា​ពិសេស​បាន​ជាវ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត យក​ទៅ​ទទួលភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។

គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៥​គូ​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​សំបុត្រ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ឌូ​ប៉ៃ ប្រទេស​អា​រ៉ាប់​រួម បាន​ទៅ​លើ​អតិថិជន ៖

ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត គឺជា​ស្រា​បៀរ​ទឹកខ្មៅ​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ ហើយ​ជា​ពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ​។

កាន់តែ​អស្ចារ្យ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ថ្មី ឆ្នាំ​២០១៦ – ២០១៧ រាល់​ការ​ជាវ​ស្រា​បៀរ ABC Extra Stout កំប៉ុង​/​ដប ពី​២០-៣៩​កេស លោក​អ្នក​នឹង​ទទួល​បាន​ស្រា​បៀរ ABC Extra Stout កំប៉ុង ចំនួន​១​កេស សៀវភៅ​កត់​ចំណងដៃ​ដ៏​ប្រណីត​ចំនួន​២​ក្បាល កែវ​គូស្នេហ៍​កិត្តិយស​ចំនួន​១​គូ និង​សម្រាប់​ការ​ជាវ​ចាប់ពី​៤០​កេស​ឡើង​ទៅ​នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ​ដ៏​ប្រណីត​ចំនួន​២​ក្បាល កែវ​គូស្នេហ៍​កិត្តិយស​ចំនួន​១​គូ  ទទួល​បានការ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​៥​មួយ​យប់ រួម​ជាមួយ​អាហារ​ពេល​ល្ងាច និង​ទទួល​បាន​ឆ្នោត​ផ្សងសំណាង​១​សន្លឹក ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៧  នៅ​ទីក្រុង​មី​ឡាន ប្រទេស​អ៊ី​តា​លី ។ កម្មវិធី​ពិសេស​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧​។  ដូច្នេះ​សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ  ABC អិ​ច​ស្ត្រា​ស្តោ​ត  អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នឹង​កាន់តែ​ពោរពេញ​ទៅ​ដោយ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម  និង​សម្រេច​ក្តី​សុ​បិ​ន្ត​នៃ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​របស់​លោក​អ្នក​ដែល​មាន​តែ​ម្តង​គត់​ក្នុង​១​ឆាកជីវិត​។