រាជធានីភ្នំពេញ ៖ បេក្ខនារី៣រូបដែលកំពុងព្យាយាមយកភាពលេចធ្លោក្នុងការប្រកួត ត្រូវបាន ម្នាក់ៗព្យាយាមយកអស់លទ្ធភាពតែម្តង។ ក្នុងនោះហ្វេនៗជាច្រើនកំពុងតាមដាន នាង ហង្ស ម៉ានីតា, ពក ស្រីលក្ខណ៍ និង ហង្ស សុរិយ៉ាន់ ព្រោះពួកគេក៏មានបទពិសោធន៍ប្រឡងមិនចាញ់គ្នានោះឡើយ។ រាល់ពេលចេញមកលើឆាកម្តងៗ គឺមានគេតាមឃ្លាំមើលមិនដាក់ភ្នែក។
មិនទាន់បានបង្ហាញខ្លួនដល់វគ្គសំខាន់ៗច្រើនដងផង ពេលនេះ កញ្ញា ហង្ស ម៉ានីតា ដែលជាកូនខ្មែរកាត់បារាំង កំពុងឆក់បានការតាមដានណាស់ សម្រាប់ការប្រកួតបវរកញ្ញាចក្រវាឡ២០២២ របស់កម្ពុជា។ ហើយក៏មានមតិខ្លះលើកឡើងថា ម៉ានីតា នឹងឈរអោយរៀមច្បង ងិន ម៉ារ៉ាឌី បំពាក់មកុដអោយ នាពេលចូលដល់ថ្ងៃផ្តាច់ព្រ័ត្រដែលនឹងមកដល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
តាមការបង្ហោះនៅលើផេកហ្វេសប៊ុករបស់ថៃមួយ បានលើកឡើងថា ៖ « 1 នៅក្នុងចំណោមបេក្ខភាពបវរកញ្ញា Miss Universe Combodia 2022 គឺ Manita Hang (ហង្ស ម៉ានីតា) កូនខ្មែរកាត់បារាំង រូបសម្រស់ស្អាតដូចជាហង្ស ទៅតាមឈ្មោះណាស់នេះ»។
បវរកញ្ញា ហង្ស ម៉ានីតា នៅពេលដែលជ័យលាភីរងទី២ Miss Tourism Metropolitan 2016 ហើយនាងមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិហ្វីលីពីនផងដែរ។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដាក់ការព្យាករណ៍ទុកមុនថា មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ឬ Miss Universe Cambodia 2022 អាចនឹងបានទៅលើបវរកញ្ញាកូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា ខណៈអ្នកមកប៉ែងជើងមាន២ រូបគឺ ពក ស្រីល័ក្ខ និង ហង្ស សុរិយ៉ាន់ ក៏ដោយសារតែមើលឃើញលើរូបសម្រស់ និងសមត្ថភាពពួកគេដែរ។
ស្រីស្អាត ពក ស្រីលក្ខណ៍ បានចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាចំនួន៤លើកមកហើយ ។ នាងប្រឡងអស់ហើយកម្មវិធីល្បីៗ។ ដោយសារស្វែងយល់អនាគតពិតប្រាកដ និងចង់បានកេរ្តិ៍ឈ្មោះ ស្រីលក្ខណ៍ មិនចោលឡើយ ហើយនៅតែចូលរួមប្រកួតយកមកុដម្តងទៀត។
នេះជាលើកទី៤ហើយដែរ ដែលស្រីស្អាត ពក ស្រីល័ក្ខ ធ្វើការត្រឡប់មកកាន់វិស័យប្រកួតសម្រស់ម្ដងហើយម្ដងទៀត ព្រោះកញ្ញាចង់សម្រេចក្ដីស្រមៃដែលខ្លួនចង់ក្លាយជាបវរកញ្ញាតំណាងប្រទេសនៅលើឆាកអន្ដរជាតិម្នាក់។ ហើយកញ្ញាក៏បានផ្លាស់ប្ដូរ និងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនពីវិស័យប្រកួតកញ្ញាឯកនេះផងដែរ ។ កញ្ញានឹងបង្ហាញវត្ដមានម្ដងទៀត ជាបេក្ខនារី Top 20 ចុងក្រោយរបស់ Miss Universe Cambodia 2022 ។ ហើយក៏មានអ្វីដែលចង់ស្នើសុំអោយគាត់ផ្លាស់ប្ដូរផងដែរ គឺត្រង់សក់នឹង ព្រោះអី បើគាត់ដាក់សក់វែង គឺមុខចេញមកមានអំណាចតែម្ដង តែបើគាត់ដាក់សក់ខ្លី មើលទៅរៀងសុភាពពេក ។ គាត់នឹងធ្វើការផ្លាស់ប្ដូរត្រង់ចំណុចនេះផងចុះ។
មិនត្រឹមតែប៉ុណ្ណោះ ពេលនេះអតីតបវរកញ្ញា Miss Global Cambodia 2018 គឺស្រីស្អាត ហង្ស សុរិយ៉ាន់ ក៏បានវិលមកជាថ្មីជាមួយជំនាញដ៏ខ្លាំងពេញខ្លួន នាងមានទឹកមុខសិចស៊ី ដូចកូនកាត់ចិនហុងកុង ហើយតែងតួអ្វីក៏មើលទៅសាកសម។ នាងក៏ជាបេក្ខភាពមួយដែលល្អ ក្នុងការតាមដានគ្រប់សកម្មភាពមិនអាចមើលរំលងបានទេ ហើយរឹតតែនាំអោយការប្រឡងមួយនេះកក្រើកទៀត។
យ៉ាងណាក៏ដោយ នេះជាការស្មានតាមមតិរៀងៗខ្លួនតែប៉ុណ្ណោះ ព្រោះឆ្នាំនេះ នៅមាននារីវ័យឆ្លាតជាច្រើនរូបទៀត ក៏កំពុងវាយ.លុកបង្ហាញសមត្ថភាពដូចគ្នា ហើយពេញដោយបទពិសោធន៍ម្យ៉ាងម្នាក់។ មានតែគណៈកម្មាការតែប៉ុណ្ណោះ ដែលជាអ្នកតាមដានគ្រប់ជំហានថាតើជាម៉ានីតា ឬជាអ្នកផ្សេងសម្រាប់ក្លាយជាម្ចាស់មកុដថ្មីនេះ?។
ចែករំលែកព័តមាននេះ