ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! វាយ​រួច​យក​ក្រមា​រឹត​ករ​ហូត​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​វាយ​នឹង​វត្ថុ​រឹង​រួច​យក​ក្រមា​រឹត​ករ​ហូត​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ភូមិ​ដំណាក់​ធំ​៤ …

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​វាយ​នឹង​វត្ថុ​រឹង​រួច​យក​ក្រមា​រឹត​ករ​ហូត​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

គួរ​រម្លឹក​ថា ផ្អើល​ស្ទឹង​មាន​ជ័យ ! នារី​វ័យក្មេង​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ សង្ស័យ​ប្តី​ជា​អ្នក​សម្លាប់

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ ផាត ស្រី​នេ​ត អាយុ​២២​ឆ្នាំ មុខ​រត់​តុ​នៅ​ភោជនីយដ្ឋាន មានស្រុក​កំណើត​នៅ​ភូមិ​ទទួល​កណ្តោល ឃុំ​ជី​គោ ខេត្ត​ត្បូងឃ្មុំ មាន​ប្តី​ឈ្មោះ ឌឿ​ន អាយុ​៣២​ឆ្នាំ មុខរបរ​ម៉ូតូឌុប ។

អ្នកស្រុក​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​និង​បុរស​ជា​ប្តី​ដែល​បាន​រត់គេច​ខ្លួន​បាត់​នោះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ស្ទើរ​គ្មាន​លស់​ថ្ងៃ​ណា​សោះ ។ នៅ​វេលា​យប់​ថ្ងៃ​អាទិ​ត្រ ទី​៣០ ខែតុលា ឆ្នាំ​២០១៦ ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ចន្ទ​ក៏​ឃើញ​ទ្វារ​បន្ទប់​ត្រូវ​ចាក់សោ​ពី​ក្រៅ​តែ​ម្តង​ទៅ ។

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវជា​ម្តាយ​នារី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ស​ប្តា​ហ៍ម្ត​ង​កូនស្រី​គាត់​តែងតែ​ទៅ​លេង​ផ្ទះ​គាត់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ដូច​គ្នា​មិន​ក្រោម​៤-៥​ដង​ឡើង ដោយ​មាន​ពេល​ខ្លះទៅ​ហូប​បាយ​ជា​រៀងរាល់ថ្ងៃ​ក៏​មាន ។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​មកនេះ ពុំដែល​ឃើញ​កូនស្រី​ទៅ​លេង​ផ្ទះ​គាត់​ដូច​សព​មួយ​ដង​សោះ ដោយ​ចម្លែក​ចិត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា នេះ គាត់​បាន​មក​មើល​កូន​ដល់​បន្ទប់​ផ្ទះ​ជួល ប៉ុន្តែ​ឃើញ​ចាក់សោ​ទ្វារ​បន្ទប់​ពី​ខាងក្រៅ​ជាប់ ដោយ​មានការ​សង្ស័យ​គាត់​ក៏​បាន​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​កាត់​សោ​ចូល​ទៅ​ខាងក្នុង ស្រាប់តែ​ប្រទះ​ឃើញ​កូនស្រី​ដេក​ស្លាប់​ក្រោម​គ្រែ​ឡើង​មាន​សភាព​ហើម​ខ្លាំង​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ដោយឡែក​បុរស​ជា​ប្តី​ពុំ​បាន​នៅផ្ទះ​ឡើយ ពោល​គឺ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​សង្ស័យ​ថា នារី​រង​គ្រោះ​អាច​ត្រូវ​បាន​ប្តី​ជា​អ្នក​ស្លាប់​ព្រោះ​បន្ទប់​ចាក់សោ​ពី​ក្រៅ ហើយ​បុរស​ជា​ប្តី​ក៏​បាន​បាត់​ខ្លួន​ទៀត ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ភ្លាម កម្លាំង​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​រក​មូលហេតុ​នៃ​ការ​ស្លាប់ ។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​រួច​មក សព​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ការ​វាយ​នឹង​វត្ថុ​រឹង រួច​យក​ក្រមា​រឹ​កករ​ហូត​ស្លាប់ ។
ជុំវិញ​ករណី​នេះ សមត្ថកិច្ច​ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ផ្តើម​ចេញពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ខណៈ​បុរស​ជា​ប្តី​បាត់​រត់គេច​ខ្លួន​បាត់ ហើយ​សមត្ថកិច្ច​ក៏​នឹង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផង​ដែរ ។ យ៉ាងណាមិញ បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕