ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆាបឆេះ​បង្គោល​ភ្លើង​និង​ខ្សែកាប​អុ​ប​ទិ​ក ឆ្លង​ដល់​ស្លាក​យីហោ​ហាង​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

បង្គោល​ភ្លើង​មួយ​ដើម ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាប់​ហាង​លក់​គ្រឿង អលង្ការ និង​នាឡិកា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បង្គោល​ភ្លើង​មួយ​ដើម ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាប់​ហាង​លក់​គ្រឿង អលង្ការ និង​នាឡិកា «​អ​ភី​» បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ស្លាក​យីហោ តែ​សំណាងល្អ សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​២២ ខែឧសភា ឆ្នាំ​២០២២ នៅ​មុខ​ហាង​លក់​គ្រឿងអលង្ការ និង​នាឡិកា «​អ​ភី​» ខាងជើង​ផ្សារ​ថ្មី ផ្លូវ​១២៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ធំ​ថ្មី​១ ខណ្ឌដូនពេញ​។

បើ​តាម​ប្រភព​ពី​សន្តិសុខ​យាម​ផ្សារ​នៅ​ផ្សារ​ធំ​ថ្មី បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ឃើញ​បង្គោល​ភ្លើង​មួយ​ដើម មាន​ខ្សែកាប​អុ​ប​ទិ​ក​រញ៉េរញ៉ៃ​ជា​ច្រើន​បាន​ឆ្លង​ចរន្ត បណ្តាល អោយ​ឆាបឆេះ​រាលដាល​ខ្សែកាប​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាម​ៗ​នោះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​កម្លាំង​សន្តិសុខ​យាម​ផ្សារ​ធំ​ថ្មី រួម​ម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​ខាង ក៏​បាន​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អន្តរាគមន៍​ដែរ តែ​ដោយសារ​អណ្តាតភ្លើង​មាន​ទំហំ​ឆេះ​ខ្លាំង ហើយ​បំពង់​តូច​បាន​ត្រឹមតែ​ទប់ស្កាត់​មួយ​ភ្លែត​ៗ​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន​ត្ថា បន្ទាប់​មក សមត្ថកិច្ច​បាន​គោះ​ទ្វារ​ម្ចាស់ផ្ទះ​កើតហេតុ សួរ​រក​បំពង់​ពន្លត់​អគ្គិ​ភ័យ តែ​មិន​មាន ហើយ​ម៉ូតូ​ទឹក​សាលា​ខណ្ឌ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ បង្កា​និង​ពន្លត់អគ្គីភ័យ មក​ដល់​ចំនួន​០១​គ្រឿង ក៏​មិន​ទាន់​ហ៊ាន​បាញ់​ដែរ ព្រោះថា​បង្គោល​ភ្លើង​នោះ​នៅ​ក្នុង​ចរន្តអគ្គិសនី​។ បន្ទាប់​មក​ក្រុម​ជំនាញ​អគ្គិសនី ហៅ​កាត់ EDC បាន​ផ្តាច់​ចរន្ត ហើយ​រថយន្ដ​ពន្លត់​អគ្គិ​ភ័យ​ក៏​បាន​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ទាន់​ពេលវេលា គ្រាន់តែ​ធ្វើ​ឱ្យ​ហាង​លក់​គ្រឿងអលង្ការ ឆាបឆេះ​ខូចខាត​ស្លាក​យីហោ​តិចតួច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ