ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​រក​ឃើញ​អ្នកមាន​​រោគសញ្ញា​ជិត​១៧​ម៉ឺន​​នាក់​ ខណៈ​អ្នក​ស្លា​.​ប់​កើន​​ជិត​៧០​នាក់

1 ឆ្នាំ មុន

កូរ៉េ​​​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​រក​ឃើញ​អ្នកមាន​រោគ​សញ្ញា​គ្រុនក្តៅ​ជិត ១៧០.០០០​នាក់​បន្ថែម

កូរ៉េ​​​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​រក​ឃើញ​អ្នកមាន​រោគ​សញ្ញា​គ្រុនក្តៅ​ជិត ១៧០.០០០​នាក់​បន្ថែម ខណៈ​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ផ្តល់​ជំនួយ​របស់​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​ដែល​ស្ម័គ្រចិត្ត​ជួយ​របប​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ ១៩​។

កូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​ការ​ផ្ទុះ​កូ​វី​ដ ១៩​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១២ ខែឧសភា​នេះ​។ អង្គការសហប្រជាជាតិ​មានការ​ព្រួយបារម្ភ​ថា ការ​រាតត្បាត​អាច​នឹង​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​នៅ​កូរ៉េ​ខាងជើង​ដោយសារ​របប​នេះ​មិន​មានកម្ម​វិធី​វ៉ាក់សាំង ហេដ្ឋារចនាសម្ព័ន្ធ​វេជ្ជសាស្ត្រ​មិន​គ្រប់គ្រាន់ និង​មាន​វិបត្តិ​ស្បៀងអាហារ​ក្នុង​ប្រទេស​។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ចុះ​ផ្សាយ​ថា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា មនុស្ស​ចំនួន ១៦៧.៦៥០​នាក់​បន្ថែម​ទៀត​មាន​អាកា​រៈ​គ្រុនក្តៅ និង​មាន​អ្នក​ស្លា​.​ប់ម្នាក់​ទៀត ធ្វើ​ឲ្យ​អ្នកមាន​គ្រុនក្តៅ​សរុប​កើន​ដល់ ២.៣៣​លាន​នាក់ ខណៈ​អ្នក​ស្លា​.​ប់​កើន​ដល់ ៦៨​នាក់​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្ម័គ្រចិត្ត​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ ១៩​ទៅ​ឲ្យ​ប្រទេស​ចិន និង​កូរ៉េ​ខាងជើង ប៉ុន្តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​នោះ​ទេពី​ប្រទេស​ទាំងនេះ​។

ខណៈ​ដែល​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការ​ប្រកាស​ផ្តល់​ជំនួយ​ស​ពី​ប្រទេស​ខាងក្រៅ កូរ៉េ​ខាងជើង​បាន​អួត​ពី​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​វីរុស បន្ទាប់​ពី​មានការ​បិទ​ក្រុង និង​ចាត់វិធានការ​រឹតត្បិត​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ