ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈ្នះ​រត់ ​អ្នកចាញ់ចូលពេទ្យ រឿង​ជម្លោះ​ពាក្យ​​សម្តី​រហូត​កា.ប់គ្នា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឈ្លោះ​ប្រែក​គ្នា​ទប់​កំហឹង​មិនបាន​​ ជន​ដៃដល់​ក៏បាន​​ញញួរ​វាយក្បាល​ជន​រងគ្រោះ​បែក​ហូរឈាម​កក្លាក់ ហើយក៏​រត់គេច​ខ្លួន​បាត់ ចំណែក​អ្នក​ចាញ់​បានបញ្ជូនទៅមន្ទីរ​ពេទ្យសង្គ្រោះ​ ។ ​ហេតុការណ៍​​​កើតឡើង​កាលពីវេលា​ម៉ោង១និង៥០នាទី​រសៀ​ល​ថ្ងៃទី២២ ​ឧសភា ឆ្នាំ២០២២…

ខេត្តបន្ទាយមានជ័យ ៖ ឈ្លោះ​ប្រែក​គ្នា​ទប់​កំហឹង​មិនបាន​​ ជន​ដៃដល់​ក៏បាន​​ញញួរ​វាយក្បាល​ជន​រងគ្រោះ​បែក​ហូរឈាម​កក្លាក់ ហើយក៏​រត់គេច​ខ្លួន​បាត់ ចំណែក​អ្នក​ចាញ់​បានបញ្ជូនទៅមន្ទីរ​ពេទ្យសង្គ្រោះ​ ។ ​ហេតុការណ៍​​​កើតឡើង​កាលពីវេលា​ម៉ោង១និង៥០នាទី​រសៀ​ល​ថ្ងៃទី២២ ​ឧសភា ឆ្នាំ២០២២ នៅ​ចំណុច​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមាន​ជ័យ ។

នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ៩១១​បាន​ឲ្យដឹង​ថា​ ​ជ​នប​ង្ក​ឈ្មោះ ពោរ ថា អាយុ​៤៣​ឆ្នាំ រស់នៅ​​ក្នុង​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ ​រី​ឯ​ជនរងគ្រោះ​ឈ្មោះ​យ៉ា វ៉ាន់​នី ភេទប្រុស អាយុ៤៣ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​ ។

នគរបាល​បាន​បញ្ជាក់​ថា នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​ជន​បង្ក​កើតមាន​ជម្លោះ​ឈ្លោះ​ប្រកែក​តឹង​សសៃរ.កដាក់គ្នាយ៉ាងខ្លាំង​ រហូតដល់​ជន​បង្ក​ទប់​កំហឹង​មិនបាន​ក៏​ទាញ​ញួរ​វា.យក្បាល​ជនរងគ្រោះ ​ហើយបាន​រត់គេច​ខ្លួន​បាត់ស្រមោល​ឈឹង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមរកចាប់
ខ្លួន ។

អត្ថបទសរសេរ ដោយ