ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​អង្គុយ​យំ​លើ​ស្ពាន​តាំងពី​ភ្លៀង​ធ្លាក់​រហូត​ដល់​រាំង​ផ្អើល​ពលរដ្ឋ​ចូល​ជួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

នារី​​វ័យ​ក្មេង​​ម្នាក់​មានរឿង​ក្នុង​ចិត្ត​ស្មុគស្មាញ​គំនិត គិត​អ្វី​មិន​ចេញ ក៏​មក​អង្គុយ​​យំ​លើ​ស្ពាន​ជ្រោយចង្វារ​តាំងពី​មេឃ​កំពុង​ភ្លៀង រហូត​ដល់​រាំងភ្លៀង​ក៏​មិន​ព្រម​ដើរ​ចេញ​ដែរ ធ្វើ​អោយ​ប្រជាពលរដ្ឋ​កើតការ​សង្ស័យ ស្មាន​តែ​នាង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​​វ័យ​ក្មេង​​ម្នាក់​មានរឿង​ក្នុង​ចិត្ត​ស្មុគស្មាញ​គំនិត គិត​អ្វី​មិន​ចេញ ក៏​មក​អង្គុយ​យំ​លើ​ស្ពាន​ជ្រោយចង្វារ​តាំងពី​មេឃ​កំពុង​ភ្លៀង រហូត​ដល់​រាំងភ្លៀង​ក៏​មិន​ព្រម​ដើរ​ចេញ​ដែរ ធ្វើ​អោយ​ប្រជាពលរដ្ឋ​កើតការ​សង្ស័យ ស្មាន​តែ​នាង​មានគំនិត​ចង់​បញ្ចប់ជីវិត ក៏​ផ្អើល​នាំ​គ្នា​មក​ជួយ​ឃាត់​នាង និង​ហៅ​កង់​បី​ដឹក​នាង​ចុះ​មក​ខាងក្រោម​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បន្ត​ថា នារីវ័យ​ក្មេង​ដែល​ខូចចិត្ត​អង្គុយ​យំ​លើ​ស្ពាន​តែ​ម្នាក់ឯង​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​នាង​បាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​ឈ្មោះ លី​ន ដា អាយុ​២០​ឆ្នាំ ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ចំនួន​០៣​ថ្ងៃ​តែ​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ប្រទះ​ឃើញ​នារី​ខាងលើ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​តែ​ម្នាក់ឯង ដោយ​អង្គុយ​សំកុក តែ​ដោយសារ​មេឃ​កំពុង​តែ​ភ្លៀង ទើប​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍ និង​ខ្វាយខ្វល់​ពី​នាង​ឡើយ ។

ពលរដ្ឋ​ខាងលើ​បន្ត​ថា លុះ​រំលង​បាន​ជាង​កន្លះ​ម៉ោង​ក្រោយមក ខណៈ​ពេល​មេឃ​រាំងភ្លៀង ក៏​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ ហើយ​ប្រទះ​ឃើញ​នាង​អង្គុយ​យំ ដោយ​គិត​ស្មានថា​នាង​មានគំនិត​ចង់​ស​ម្លា​.​ប់​ខ្លួន ក៏​ចូល​ទៅ​ជួយ​ឃាត់ និង​ហៅ​កង់​បី​ដឹក​នាង​ចុះ​ទៅ​ខាងលិច​គល់​ស្ពាន ចំណុច​រង្វង់​មូល​គួ​ច​កាណុង ដើម្បី​លួងលោម និង​លើកទឹកចិត្ត​នាង កុំអោយ​ពិបាកចិត្ត និង​គិត​អ្វី​ខ្លី​ៗ​បែប​នេះ​។

បន្ទាប់​ពី​ឃាត់ និង​ដឹក​នាង​ចុះ​ទៅ​ខាងក្រោម​វិញ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ព្យាយាម​ជួយ​លួងលោម និង​ផ្តល់​យោបល់​ល្អ​ៗ​ទៅ​កាន់​នាង និង​សួរនាំ​រឿងរ៉ាវ​ក្នុង​ចិត្ត ប៉ុន្តែ​យុវតី​ខាងលើ​មិន​ឆ្លើយ​តប​វិញ​ឡើយ សូ​ម្បី​តែ​មួយ​ម៉ាត់ កាន់តែ​លួង នាង​កាន់តែ​យំ​។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​ធុញទ្រាន់​នឹង​នាង ពួក​គាត់​ក៏​ទុក​នាង​ចោល​លែង​រវល់ និង​បាន​នាំ​គ្នា​គេច​ចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់​ទៅ ។ ចំណែក​យុវតី​ខាងលើ បន្ទាប់​ពី​អត់​មាន​អ្នក​នៅ​លួង​ទៀត មួយសន្ទុះ​ក្រោយ​ក៏​បាន​ហៅ​កង់​បី​ជិះ​ចេញ​ទៅ​បាត់​ដូច​គ្នា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ