ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​បោសសំអាត​គ្រា.ប់បែ.ក​ទម្លាក់.​ពី​យន្តហោះ​មួយ​គ្រា.ប់​ទម្ងន់​ប្រមាណ​២៣០​គី​ឡូក្រាម

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​ជំនាញ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់ បាន​បោសសំអាត​គ្រា.ប់បែ.ក​មួយ​គ្រា.ប់​មាន​ទម្ងន់​រហូត​ដល់​ប្រមាណ​២៣០​គីឡូក្រាម ស្ថិត​នៅ​ក្នុង​ខេត្តកណ្តាល ។ លោក ហេង រតនា…

ខេត្តកណ្តាល ៖ មន្ត្រី​ជំនាញ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់ បាន​បោសសំអាត​គ្រា.ប់បែ.ក​មួយ​គ្រា.ប់​មាន​ទម្ងន់​រហូត​ដល់​ប្រមាណ​២៣០​គីឡូក្រាម ស្ថិត​នៅ​ក្នុង​ខេត្តកណ្តាល ។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២២​ថា​«​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុងភ្នំពេញ​នោះ​ទេ គឺ​ស្ថិត​នៅ​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កំលាំង​ជំនាញ​អង្គភាព​ស៊ី​ម៉ាក់ បាន​បោសសំអាត​គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ MK-82 មាន​ទម្ងន់​ប្រមាណ​២៣០​គីឡូក្រាម ចំនួន​មួយ​គ្រាប់​ស្ថិរ​»​។

លោក​បាន​លើក​ឡើង​ថា គ្រាប់​បែ​.​ក​ដែល​បោសសំអាត​បាន​នេះ ត្រូវ​បាន​កំលាំង​ជំនាញ​បាន​ដោះ​បន្សាប​គ្រា​.​ប់​បែ​.​ក​នេះ និង​បាន​ដឹក​ជញ្ជូន​ទៅ​ទីតាំង​អង្គភាព​ស៊ី​ម៉ាក់​ប្រកបដោយ​សុវត្ថិភាព​ហើយ ។

សូម​ជម្រាប​ថា មន្ត្រី​ជំនាញ់​ស៊ី​ម៉ាក់​តែងតែ​ចុះ​បោសសំអាត​គ្រា​.​ប់​បែ​.​ក គ្រាប់​មីន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ខេត្ត​នានា ជា​ពិសេស​នោះ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ។ គ្រា​.​ប់​បែ​.​ក​គ្រា​.​ប់​មីន​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស សត្វ និង​បន្សល់​ទុក​នូវ​កុមារ​កំព្រា ជន​ពិការ ស្ត្រី​មេ​មា​យ ការ​ព្រាត់ប្រាស់​បង ប្អូន ឪពុក ម្តាយ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ