ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់មើលមិនឃើញ! សូមប្រុងប្រយ័ត្ន! បុរស​ម្នាក់ កាត់ទុយោតទឹក បែកផ្លែម៉ូទ័រ ខ្ទាតចំក​

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍នឹកស្មានមិនដល់មួយ ​បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ។…

ខេត្តកំពង់ធំ៖ ហេតុការណ៍នឹកស្មានមិនដល់មួយ ​បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ។ នោះគឺ​បុរសម្នាក់ បានកាត់ទុយោតទឹក ហើយបែកផ្លែម៉ូទ័រ ខ្ទាត ចំក បណ្តាលឱ្យ​ស្លា.ប់ភ្លាមៗ។​

គ្រោះថ្នាក់នេះ បានកើតឡើង នៅ​ផ្ទះរបស់​ជនរងគ្រោះ ស្ថិតនៅក្នុង​ភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ នៅក្នុងឧប្បទ្ទវហេតុ​នេះ ឈ្មោះ ទា សាយគ្រី ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុ។

ប្រពន្ធជនរងគ្រោះ ឈ្មោះ ជា ណារី អាយុ ៦២ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់ កំពុងតែកាត់ទុយោជ័រ រៀបចំតទឹក សម្រាប់ប្រើប្រាស់ នៅក្នុងផ្ទះ។ ចំណែករូបគាត់ នៅធ្វើម្ហូប និងរៀបចំផ្ទះ។ មួយសន្ទុះក្រោយមក បន្ទាប់ពីគាត់ធ្វើម្ហូបឆ្អិនរួចហើយ គាត់ក៏បាន​ទៅហៅប្តីគាត់ មកពិសាបាយជាមួយគ្នា​។ ពេលនោះ ប្តីគាត់ប្រាប់ថា តោះដូសបាយទៅ គាត់ទៅ​ឥឡូវហើយ។ ពេលនោះ គាត់​ក៏នៅឈរមើលប្តីគាត់កាត់ទុយោបន្តទៀត ខណៈភ្លាមៗនោះ ក៏លឺស្នូរ​សំឡេង​ឈីប ស្រាប់តែឃើញប្តីរបស់គាត់ ផ្ងារអុកគូទ​។ ឃើញដូច្នោះ គាត់ក៏ស្ទុះមក​ត្រកងលើក​ប្តីរបស់គាត់ ហើយក៏បានឃើញបំណែកផ្លែម៉ូទ័រ មុតនៅជាប់នឹងក​ប្ដីគាត់ ភ្លាមនោះ គាត់បានស្រែកហៅអោយគេជួយដកបំណែកផ្លែម៉ូទ័រ ក្រោយពីដករួចហើយ ឈាម​ហូរចេញ​យ៉ាងខ្លាំង ដូចអារក​មាន់អញ្ចឹង។ អ្នកជិតខាង បានមកជួយលើកប្តីគាត់ ដាក់លើរថយន្ត យកទៅ​មន្ទីរពេទ្យ។ ពេលបញ្ជូនដល់មន្ទីរពេទ្យ ប្តីរបស់គាត់បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។

ក្រោយទទួលព័ត៌មាននេះ កម្លាំងជំនាញ ប៉ូលិសប៉ុស្តិ៍ អនុភូមិ រួមទាំងក្រុមប្រឹក្សាឃុំបារាយណ៍ គ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព គឺ​មានស្នាមមុតរយះ​ចំត្រង់ក ខាងស្ដាំចំហៀងខាងមុខ ប្រវែង ១០សម×៦សម ជំរៅដល់ឆ្អឹង (ដាច់សរសៃក)។ ចំណែក​ផ្នែកដងខ្លួន គឺពុំមានស្នាកស្នាមអ្វី គួរឱ្យកត់សំគាល់ឡើយ។

តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា បុរសរងគ្រោះ បាន​ស្លា.ប់ ដោយសារផ្លែម៉ូទ័រ បែកចូលក។ ក្រោយការពិនិត្យរួច ក្រុមមន្ត្រីជំនាញ បានធ្វើកំណត់​ហេតុ និង​ប្រគល់សពជូនឈ្មោះ ជា ណារី ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ