ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​រថយន្ត​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង​រួច​ទុក​ឱ្យ​វិញ

7 ឆ្នាំ មុន

Daily Mail របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ចិន​ម្នាក់​បាន​លួច​រថយន្ត​ទំនើប​ជិះ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​៣​លើក រួច​យក​ចត​សង​វិញ​នៅ​កន្លែង​ដើម ដោយ​ចាក់​សាំង​ពេញ និង​លាង​យ៉ាង​ស្អាត

Daily Mail របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ចិន​ម្នាក់​បាន​លួច​រថយន្ត​ទំនើប​ជិះ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​៣​លើក រួច​យក​ចត​សង​វិញ​នៅ​កន្លែង​ដើម ដោយ​ចាក់​សាំង​ពេញ និង​លាង​យ៉ាង​ស្អាត ប៉ុន្តែ​ចុង​ក្រោយ​គេច​មិន​ផុត​ព្រោះ​មាន​ភស្តុ​តាង​ពី​ម៉ាស៊ីន​ថត​បង្កប់ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ខណៈ​ពេល​លោក​វាំងជា​ម្ចាស់​រថយន្ត​ប្តឹង​ប៉ូលិស​ក្រោយ​ពី​រថយន្ត​របស់​ខ្លួន​បាត់​ចំនួន​៣​លើក​នា​ពេល​យប់ តែ​ចោរ​បាន​យក​មក​សង​វិញ​នៅ​ពេល​ព្រឹក ។ ប៉ូលិស​ស៊ើបការណ៍ និង​ចាប់ចោរ​បាន​ពេល​រូបគេ​យក​រថយន្ត​ទៅ​ទុក​កន្លែង​ដើម​វិញ ។

ចោរ​នោះ​ឈ្មោះ​ចាង អាយុ​១៩​ឆ្នាំ បាន​សារភាព​ថា គេ​លួច​រថយន្ត​នៅ​ពេល​ល្ងាច និង​ចាក់​សាំង​ពេញ ដើម្បី​កុំឱ្យ​មាន​កំហុស ។ គេ​ប្រទះ​ឃើញ​កូនសោ​រថយន្ត​មួយ​គ្រឿង​នោះ​ដោយ​ចៃដន្យ តែ​គេ​មិន​ចង់​លួច​ទេ គ្រាន់តែ​ខ្ចី​យក​ទៅ​ប្រើ​ប៉ុណ្ណោះ ។

ប៉ូលិស​និយាយ​ថា ជនល្មើស​នៅ​មាន​កូនសោ​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​ទៀត ។ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ គឺ​កន្លង​មក​ធ្លាប់​មាន​បណ្តឹង​ឱ្យ​ចាប់ខ្លួន​គេ​ពី​បទ​លួច​ដែរ ។ បទល្មើស​ចុង​ក្រោយ​របស់​ចាង​ត្រូវ​ជាប់គុក​រយៈពេល​១៥​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​៧០​ដុល្លារ ៕