ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចូលសមាជិកថ្មី នៅសៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ បងប្អួនជាអតីតសមាជិកគណបក្សហ៊ុនស៊ិនប៉ិច និង​គណបក្សសង្គ្រោះជាតិ ក្នុងឃុំស្លែង​ស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ៩១នាក់ (ស្រី ៥៦នាក់)…

ខេត្តសៀមរាប៖ បងប្អួនជាអតីតសមាជិកគណបក្សហ៊ុនស៊ិនប៉ិច និង​គណបក្សសង្គ្រោះជាតិ ក្នុងឃុំស្លែង​ស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ៩១នាក់ (ស្រី ៥៦នាក់) បានមកសុំចូលរួមរស់​ជីវភាព​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា ស្រុកស្រីស្នំ ក្រោមអធិបតីភាព​លោក លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាល​នៃគណបក្ស​ប្រជាជនកម្ពុជា ចុះជួយស្រុកស្រីស្នំ  និងលោក លីវ សុខុន ប្រធានក្រុមការងារ​គណបក្ស​ខេត្ត ចុះជួយឃុំ​ស្លែងស្ពាន  ដោយមានការចូលរួមពីសំណាក់អស់លោកលោក​ស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក​ឃុំ រួមទាំងក្រុមការងារផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ហ៊ន់ ឬទ្ធិ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជន​ស្រុកស្រីស្នំ និង​ការអាន​ពាក្យ​សុំចូលជាសមាជិកថ្មី និង​ការប្រកាសទទួលស្គាល់របស់​គណៈកម្មាធិការនៃគណបក្សប្រជាជនស្រុកស្រីស្នំ និង​ការប្រគល់សេចក្តីប្រកាស​ទទួលស្គាល់សមា​ជិក​ថ្មី ទាំង ៩១រូប និង​តំណាងសមាជិកថ្មី ឡើងធ្វើការប្តេជាចិត្តរួចមក មាន​ប្រសាសន៍​សំណេះ​សំណាលនោះ លោក លីវ សុខុន​ ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយឃុំ​ស្លែងស្ពាន និង​លោក លន់ សុធី  ប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណបក្ស​ប្រជាជនកម្ពុជា ចុះជួយស្រុកស្រីស្នំ បានធ្វើការអបអរសាទរ ស្វាគមន៍ចំពោះបងប្អូន ដែលមានស្មារតីភ្ញាក់រលឹក សុំមកចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ​ដែលជា​គណបក្ស​មួយ ដែលមានភាពចាស់ទុំជាងគេ ក្នុងការធ្វើនយោបាយ និង​បានដឹកនាំកម្ពុជា ប្រកបដោយភាពជោគជ័យក្នុងរយៈ​ពេល ៤២ឆ្នាំកន្លងមក ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើ​គ្រប់វិស័យ​។

លោក លន់ សុធី ក៏បានលើកផងដែរថា នេះជាការ​សម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ដែលជា​មហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា គឺជាសកម្ម​ភាពនយោបាយដ៏ត្រឹមត្រូវ​។ នេះជាការ​ពិត​ណាស់ បានជួបជុំ ថ្ងៃនេះ ជាសកម្មភាពសំខាន់ ដើម្បីចូលរួមត្រៀមបោះឆ្នោតជ្រើស​រើសក្រុម ប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបងប្អូនបានគាំទ្រដល់គណបក្ស ប្រជាជន​កម្ពុជា ដោយបានដឹកនាំប្រទេស ជាង ៤០ឆ្នាំមកនេះ និង​រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ឲ្យរួចផុតពីការកាប់សម្លាប់ និង​មានការអភិ​វឌ្ឍរីកចម្រើនរហូតមកដល់​សព្វថ្ងៃនេះ​។

លោក បន្តថា ​សមិទ្ធិផល ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នាពេលនេះ គឺកត្តាសន្តិភាព ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នាពេលកន្លងមក និងផែនការយុទ្ធនាការចាក់​វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ ចាប់ពីដូសមូលដ្ឋាន ដល់ដូសជំរុញ។ ជោគជ័យរបស់សម្តេចតេជោ គឺយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាព ដោយមិនគិតពីកម្រៃនោះឡើយ​។

លោក លន់ សុធី ក៏បានក្រើនរំលឹកថា ដើម្បីបន្តនិរន្តរ​ភាពនៃការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា​ទៅថ្ងៃមុនទៀត ថ្នាក់ដឹកនាំ សមាជិកបក្សនៅតាមមូលដ្ឋាន ត្រូវរួមគ្នាការពាររាល់សមទ្ធិផលនានា ដែលកើតចេញអំពីសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានលះបង់គ្រប់បែបយ៉ាង យកមកជូនប្រជាជន និងសង្គមជាតិឲ្យគង់វង្ស តាម​រយៈការណែនាំពន្យល់ប្រជាពលរដ្ឋ កុំឲ្យជឿតាមពាក្យញុះញុង និងការបោកបញ្ជោតរបស់ពួក​អមិត្ត ហើយនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី០៥ មិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កឱកាស​ឲ្យគណបក្ស​អាច​បម្រើន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិបន្តទៅទៀត ក្នុងមូលដ្ឋានរបស់បងប្អូន​៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ