ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​គ្មាន​អ្នក​ឆ្លង គ្មាន​អ្នក​ព្យាបាល​ និង​គ្មាន​អ្នក​ស្លា.ប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ បន្ត​គ្មាន​អ្នកឆ្លង ​គ្មានអ្នកព្យាបាល​ និង​​គ្មាន​

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ បន្ត​គ្មាន​អ្នកឆ្លង ​គ្មានអ្នកព្យាបាល​ និង​​គ្មាន​អ្នក​ស្លា.ប់​នោះ​ទេ​។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២​ ឧសភា​ថា​ មិន​មាន​អ្នក​ឆ្លង​ថ្មី​ ជា​សះស្បើយ​គ្មាន និង​ស្លា.ប់គ្មាន​។​គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២​កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​136,262 នាក់​អ្នកជា​សះស្បើយ 133,201 នាក់ នឹង​អ្នក​ស្លាប់​3,056 នាក់​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​បាន​ឧ្យ​ដឹង​ថា​ កំ​ណើ​ន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២​ ។ ​លើ​ប្រជាជន​អាយុ​ពី១៨​ឆ្នាំ​ឡើង មាន ១០៣,១៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ ។

លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន​១០០,៥៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។ លើ​កុមារ​អាយុ​ពី៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន​១០៨,៩៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​១,៨៩៧,​៣៨២​នាក់​ ​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១៣២,០៥% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់ ក្រោម ០៥​ឆ្នាំ មាន ៦៥,២៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់​សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩៣,៨៧% ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ