ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង FaceBook Live អាច​ដូរ​មុខខ្មោច

7 ឆ្នាំ មុន

បណ្តាញ​សង្គម​FaceBook ទើបតែ​បាន​បង្ហាញ​កម្មវិធី​ថ្មី​ដែល​បំពាក់​មុខ​តាម​បុណ្យ​Halloween ដោយ​គ្រាន់តែ​អ្នក​ចូល​ទៅ​លេង​ក្នុង​កម្មវិធី​Facebook Live ប៉ុណ្ណោះ ។
ស្រប​ពេល​ដែល​កម្មវិធី​Facebook Live​កំពុង​

បណ្តាញ​សង្គម​FaceBook ទើបតែ​បាន​បង្ហាញ​កម្មវិធី​ថ្មី​ដែល​បំពាក់​មុខ​តាម​បុណ្យ​Halloween ដោយ​គ្រាន់តែ​អ្នក​ចូល​ទៅ​លេង​ក្នុង​កម្មវិធី​Facebook Live ប៉ុណ្ណោះ ។
ស្រប​ពេល​ដែល​កម្មវិធី​Facebook Live​កំពុង​ទទួល​បានការ​ពេញ​និយម​នោះ ក្រុមហ៊ុន​បាន​ដំឡើង​កម្មវិធី​ស្រប​តាម​រដូវ​កាល​នៃ​បុណ្យ​បែប​ប​ស្ចឹ​ម​ប្រទេស​Halloween លើ​គេហទំព័រ​របស់​ខ្លួន ។

កម្មវិធី​ថ្មី​នោះ​ឈ្មោះ​ថា Masks ដែល​ជា​កម្មវិធី​ពាក់​ស្រោម​មុខ​អេ​ឡិ​ត្រូ​និក​លើ​មុខ​របស់​អ្នក​នៅ​ពេល​អ្នក​កំពុង​ផ្សាយ​វី​ដេ​អូ​របស់​អ្នក​ផ្ទាល់​លើ​គេហទំព័រ​FaceBook ។ ស្រោម​មុខ​អេ​ឡិច​ត្រូ​និក​មាន​ច្រើន​ជំរើស ដូច​ជា​មុខជា​ធ្មប់ ឆ្មា ល្ពៅ បិសាច លលាដ៍ក្បាល ជាដើម ។ ស្រោម​មុខ​Halloween នឹង​មាន​វត្តមាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ស្រោម​មុខ ផ្សេង​ៗ​ទៀត​ដែល​អ្នក​បាន​ប្រើប្រាស់​ប្រហែលជា​អាច​ជាប់​រហូត ។

បើ​ទោះជា​ការ​ដំឡើង​កម្មវិធី​ថ្មី​មាន​ទំហំ​តូច​ក្តី​តែ​វា​ជា​សញ្ញា​នៃ​ការ​កែប្រែ​ធំ​ជាង​នេះ​នៅ​ថ្ងៃ​មុខ​លើ​កម្មវិធី​Facebook Live ។ ពេល​នេះ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​មនុស្ស​ទូរ​ទៅ​ប្រើប្រាស់​សេវា​នោះ ។ កម្មវិធី​Masks សម្រាប់​ថ្ងៃ​បុណ្យ​Halloween ប្រហែល​ទទួល​បានការ​ពេញ​និយម​ច្រើន​សម្រាប់ ក្មេង​ៗ ។ កម្មវិធី ប្លែក​ៗ​សម្រាប់​បុណ្យ​នេះ​ក៏​មាន​ក្រុមហ៊ុន ផ្សេង​ៗ​ធ្វើ​ដែរ ដូច​ជា​ក្រុមហ៊ុន​Snapchat ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន​របស់​គេ​មាន​ត្រចៀក​ជា​សត្វ​ឆ្កែ​ជាដើម ។

កម្មវិធី​Masks នេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​តែ​អ្នក​ប្រើប្រាស់​Iphone ក្នុង​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ តែ​ប៉ុណ្ណោះ ។ ក្រុមហ៊ុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​អ្នក​ប្រើ​Android នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​នា​ខែ​ក្រោយ ៕