ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្វើ​សកម្មភាព​លើ​ស្ត្រី​ម្នាក់​ហើយ​រត់ តែ​ជាន់​ត្រូវ​អំ​បែក​ដប គេច​លែង​រួច

1 ឆ្នាំ មុន
  • សៀមរាប

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​នគរ បាល​ប៉ុស្តិ៍​គោក​ចក និង​កម្លាំង​ប្រជា​ការពារ ដេញចាប់​បុរស​ម្នាក់​ដែល​ធ្វើ​សកម្មភាព​

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​នគរ បាល​ប៉ុស្តិ៍​គោក​ចក និង​កម្លាំង​ប្រជា​ការពារ ដេញចាប់​បុរស​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់ ខណៈ​ពេល​កំពុង​តែ​ឱ្យ​ទូរស័ព្ទ​ទៅ​កូន ដើម្បី​យក​ទៅ​រៀន​តាម​អន​ឡាញ បន្ទាប់​មក​ជនសង្ស័យ​រូប​នេះ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ ជា​អកុសល​ជនសង្ស័យ​រូប​នេះ​ជាន់​ត្រូវ​អំបែង​ដប ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​សួរនាំ​តែ​ម្តង​។

ហេតុការណ៍​ឃាត់ខ្លួន​បុរស​ឆក់​ទូរស័ព្ទ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៥០​នាទី​ល្ងាច ស្ថិត​នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ នៃ​ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា សង្ស័យ​ខាងលើ​មានឈ្មោះ សូរ សៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប (​ជា​មុខសញ្ញា​សកម្ម​) ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​ដៃ )​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ចែ​ម សំ​នឿ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ឱ្យ​ទូរស័ព្ទ​ដៃ​ទៅ​កូនប្រុស​ឈ្មោះ ហ៊​ន់ តេ​ក​ហុង អាយុ​១២​ឆ្នាំ ដើម្បី​យក​ទៅ​រៀន​សិក្សា​តាម​អន​ឡាញ ក្រោយមក​ក៏​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​តែ​ម្តង ហើយ​ជនសង្ស័យ​ក៏​បាន​រត់ឡើង​ម៉ូតូ តែ​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​យាម​តាម​គោលដៅ​នៅ​ក្បែរ​នោះ ដេញ​តាម​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ៗ រួច​ក៏​នាំ​យក​មក​សួរនាំ​តែ​ម្តង​។

ក្រោយ​ពី​សួរនាំ ជនសង្ស័យ​ខាងលើ​នោះ​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​មក​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ពិតមែន​» ។ ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ទៀត​ថា «​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ក្នុង​ក្រុង​សៀមរាប​នេះ បាន​ចំនួន​០៥​លើក​ហើយ​ក្នុង​ខែឧសភា ឆ្នាំ​២០២២​នេះ ដោយ​លើក​ទី​០១ (​មិន​ចាំ​ថ្ងៃ​ទី​) វេលា​ម៉ោង​០៣​ទៀប​ភ្លឺ នៅ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក បាន​ទូរស័ព្ទ​០១​គ្រឿង​។ លើក​ទី​២ (​មិន​ចាំ​ថ្ងៃ​ទី​) វេលា​ម៉ោង​០១​រំលង​អធ្រាត្រ នៅ​ម្តុំ​ផ្សារ​ចាស់ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ បាន​កាបូប​មាន​តែ​កាត​វ៉ាក់សាំង​។ លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ បាន​ទូរស័ព្ទ​០១​គ្រឿង​។

ជនសង្ស័យ​សារភាព​ទៀត​ថា ចំណែក​លើក​ទី​០៤ ថ្ងៃ​ទី​១៩ ខែឧសភា​ដូច​គ្នា វេលា​ម៉ោង ២៣​និង​០០​នាទី​យប់ នៅ​ភូមិ​វាល សង្កាត់​គោក​ចក បាន​ទូរស័ព្ទ​ដៃ​០១​គ្រឿង និង​លើក​ទី​០៥ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ដកហូត​វត្ថុ​តាង រួម​មាន ៖ ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង បន្ទាប់​មក​កម្លាំង​យើង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន​លើ​ខ្លួន​ជនសង្ស័យ ប៉ុន្តែ​លទ្ធផល គឺ​អវិជ្ជមាន ។ ហើយ​កម្លាំង​ជំនាញ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​យក​សំណាក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​លទ្ធផល​គ្មាន​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​កំពុង​ដេញចាប់​នោះ គឺ​ជនសង្ស័យ​បាន​រត់​ជាន់​ត្រូវ​អំបែង​ដប ហើយ​ដួល បណ្តាល​ឱ្យ​រយះ​បាតជើង​ឆ្វេង និង​ដៃ​ខាងឆ្វេង ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ