ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទុក​ចិញ្ចឹម​ឆ្នាំង មេត្តា​ទុក​ទៀត​ទៅ​… កុំ​ឆ្លើយ​ថា គ្មាន​កម្លាំង​បង្ក្រាប​!

1 ឆ្នាំ មុន
  • តាកែវ

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​លាយ​បូរ នៃ​ស្រុក​ត្រាំ​ង​កក់ ពេល​នេះ​កំពុង​តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​បណ្តោយ ឬ​ដាក់​ឱ្យ​មាន​ទីតាំង​ល្បែ​.​ង​ស៊ីសង រហូត​ដល់​ទៅ​ជិត

ខេត្តតាកែវ ៖ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​លាយ​បូរ នៃ​ស្រុក​ត្រាំ​ង​កក់ ពេល​នេះ​កំពុង​តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​បណ្តោយ ឬ​ដាក់​ឱ្យ​មាន​ទីតាំង​ល្បែ​.​ង​ស៊ីសង រហូត​ដល់​ទៅ​ជិត​៣០​កន្លែង ដែល​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ដែល​មហាជន​សង្ស័យ​ណាស់​ថា ជា​ឆ្នាំងបាយ​របស់​មេ​អាណាចក្រ​នេះ​។

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទីតាំង​ល្បែ​.​ង​ទាំង​ជិត​៣០​ទីតាំង​នោះ គឺជា​ប្រភេទ​ល្បែ​.​ង​ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​អន​ឡាញ ដោយ​គេ​បាន​ដាក់​ពង្រាយ​តាម​ហាង​កាហ្វេ នៅ​ទូ​ទាំង​ឃុំ​លាយ​បូរ ក្រោម​ការ​ឃុបឃិត​របស់​អាជ្ញាធរ និង​ថៅកែ​លាក់​មុខ​មួយ​ក្រុម​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ក៏​បាន​និយាយ​ដែរ​ថា ល្បែ​.​ង​ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​នេះ ត្រូវ​គេ​ដាក់​បញ្ចាំង ដោយ​ផ្សាយ​បន្ត​ផ្ទាល់​យ៉ាង​ព្រោងព្រាត តែ​ពួក​គាត់​ពុំ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ធ្វើការ​ហាមឃាត់ ឬ​ក៏​បង្ក្រាប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​នោះ​ទេ ខណៈ​ទីតាំង​ល្បែ​.​ង​ខ្លះ​ទៀត នៅ​ជាប់​នឹង​របង​ប៉ុស្តិ៍​ថែម​ទៀត​ផង​។

ជុំវិញ​ករណី​ខាងលើ​នេះ យើង​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ស៊ិ​ន ជី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លាយ​បូរ បាន​ឡើយ​ទេ​នៅ​ថ្ងៃនេះ ដោយ​ទូរស័ព្ទ​ខ​ល​ចូល ហើយ​និយាយ​ពី​រឿង​នេះ លោក​ថា ច្រឡំ​លេខ​។

ដោយឡែក​លោក ឌុ​ក ធី​យ៉ា អធិការ​ស្រុក​ត្រាំកក់ ក៏​បាន​ថ្លែង​ដែរ​ថា លោក​ខ្វះខាត​កម្លាំង​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ