ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក​ថ្ងៃ​ដំបូង​! CPP​ ធ្វើ​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​គគ្រឹកគគ្រេង​ ​បន្ទាប់មកបក្សភ្លើង​ទៀន​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​១៧​ដែល​ចូលរួម​ប្រកួត​ប្រែង​ស្វែងរក​

​រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​១៧​ដែល​ចូលរួម​ប្រកួត​ប្រែង​ស្វែងរក​សម្លេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ គឺ​មាន​តែ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បាន​បើក​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​ថ្ងៃ​ដំបូង​(​ទី​១)​មាន​ភាព​គគ្រឹកគគ្រេង​បន្ទាប់​មក​គណបក្ស​ភ្លើងទៀន​។​

​ឯកឧត្តម សោម សូ​រី​ដា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កា​ត់​ថា​ គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២២ ​ឧសភា​ ថា ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​បើក​យុទ្ធនាការ​ហែរ​ក្បូន​ធំ​ហើយ​មាន​សមាជិក​ចូលរួម​ច្រើន​ជាងគេ បន្ទាប់​មក​គណបក្ស​ភ្លើងទៀន​។​

​ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃ​២១​ឧសភា​គឺជា​ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​គណបក្ស​នយោបាយ​ដែរ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​បាន​ធ្វើ​សកម្មភាព​ឃោសនាការ​បោះ​ឆ្នោត​នៅ​តាម​ប​ណ្ឌ​ល​នៅ​តាម​រាជធានី​ខេត្ត​ទាំង​២៥ ។ សកម្មភាព​តាម​មធ្យោបាយ​ផ្សេង​ៗ​តាម​លទ្ធភាព​របស់​គណបក្ស​រៀង​ៗ​ខ្លួន​»​។​

​​ឯកឧត្តម​​បានបន្ត​ថា​ យុទ្ធនាការ​គណបក្ស​បាន​ធ្វើ​សកម្មភាព​ដូច​ជា​ហែរ​ក្បូន​យុទ្ធនាការ​ឃោសនាបោះឆ្នោត ការ​ចាក់​មេក្រូ នៅ​ស្នាក់​គណបក្ស ចាក់​មេក្រូ​ចល័ត​ចែក​ខិត្ត​ប័ណ្ណ​ជាដើម​។​

​ឯកឧត្តម​គូសបញ្ជាក់​ថា​៖«​ថ្ងៃ​ដំបូង គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​បាន បើក​យុទ្ធនា​ហែរ​ក្បូន​ឃោសនា​ស្វែងរក​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ ពិសេស​នៅ​ខេត្តកណ្តាល ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៤​ម៉ឺន​នាក់ នឹង​នៅ​ភ្នំពេញ​មាន​អ្នកចូលរួម​ប្រមាណ​៤​ម៉ឺន​នាក់ ។​ដោយឡែក​គណបក្ស​ភ្លើងទៀន​ក៏​បាន​បើក​យុទ្ធ​ន​ការ​ហែរ​ក្បូន​ឃោសនា​ស្វែ​រក​សន្លឹក​នៅ​ខណ្ឌ​ទាំង​៧​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជា​១​ម៉ឺន​៥​ពាន់​នាក់​»​។​

​អ្ន​ក​នាំពាក្យ​គ​.​ជ​.​ប​ក៏​បាន​ឲ្យ​ដឹងថា ​ចំពោះ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ការ​ធ្វើ សកម្មភាព​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​មិន​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ គឺ​មាន​តែ ចាក់​មេ ក្រូ​នៅ​ទីស្នាក់ការ​គណបក្ស ចែកខិត្ត​ប័ណ្ណ និង​ចាក់​មេក្រូ​ចល័ត​ជាដើម​។​

​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​នៅ​ថ្ងៃ​ទី​២១​ឧសភា​បាន​ឲ្យ​ដឹង​ថា​ ​ថ្ងៃ​ឃោសនា​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ថ្ងៃ​ដំបូង បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិ.ង្សា មាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ​ផង​ដែរ​។​

​គ​.​ជ​.​ប​បាន​បញ្ជាក់​ថា ថ្ងៃ​ដំបូង​នៃ​យុទ្ធនាកា រ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គណបក្ស​នយោបាយ​ទាំង ១៧ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត បាន​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​ទៅ​តាម​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន​នៅ​តាម​ឃុំ សង្កាត់ ដែល​ខ្លួន​ឈរឈ្មោះ​បោះ​ឆ្នោត​។​

​គ​.​ជ​.​ប បន្ដ​ថា គណបក្ស​នយោបាយ​ទាំងនោះ បាន​ធ្វើ​សកម្មភាព​ឃោសនា​ជា​អាទិ៍ ការ​ជួបជុំ ការ​ហែ​ក្បួន ឃោសនា ការ​ប្រគុំ​តន្ត្រី ការ​ចាក់​មេក្រូ​នៅ​តាម​ទីស្នាក់ការ​គណបក្ស និង​ចល័ត​តាម​ភូមិ​ក្នុង​ឃុំ សង្កាត់ ការ​ឃោសនា​តាម​ផ្ទះ ការ​ចែក​ខិត្តប័ណ្ណ និង​បិទ​បដា​ជាដើម​។​

​គ​.​ជ​.​ប​បាន​សម្គាល់​ផង​ដែរ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​ថ្ងៃ​ដំបូង​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៤ ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​ចំនួន ២ បាន​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ គឺ​គណបក្ស​ប្រ ជា​ជន​កម្ពុជា ដែល​មាន​អ្នកចូលរួម​ប្រមាណ ៤០.០០០​នាក់ និង​គណបក្ស​ភ្លើងទៀន ដែល​មាន​អ្នកចូលរួម​ប្រមាណ ១.៥០០​នាក់ រីឯ​គណបក្ស​ចំនួន ២ ទៀត គឺ​គណបក្ស ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា ចាក់​មេក្រូ​ចល័ត ចែក​ខិត្តប័ណ្ណ​នៅ​តាម​សង្កាត់​មួយ​ចំនួន​ដែល​ខ្លួន​បាន​ចុះបញ្ជី​បេក្ខជន​។​
​គ​.​ជ​.​ប បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «​ជា​រួម​ដោយសារ​មាន​កិច្ចសហការ​ល្អ​ពី សំណាក់​អាជ្ញាធរ​ដែនដី ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត តាម​លំដាប់ថ្នាក់ និង​គណបក្ស​នយោបាយ​ផង​នោះ ដំណើរការ​ឃោសនា បោះ​ឆ្នោត​របស់​គណបក្ស​ន​យោ បាយ​នៅ​ថ្ងៃ​ដំបូង​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និង​ពុំ​មាន​បាតុភាព​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​»​។​

​ទាក់ទិន​នឹង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សន្លឹក​ឆ្នោត​ដំបូង​នេះ​ដែរ​លោក អ៊ុ​ន​ជិ​ម​ប្រធាន​គណបក្ស​ខ្មែរ ឯកភាព​ជាតិ​ដែល​គណបក្ស​ទើបតែ​បង្កើត​ថ្មី​បាន ធ្វើ​យុទ្ធនា ការ​ឃោសនា​ខ្សត់​ជាង​បាន​លើក​ឡើង ថ្ងៃ​ទី​មួយ​នៃ​យុទ្ធនាការ​ឃោសនា ស្វែងរក​ស​ន្លឹ ក​ឆ្នោត​ថា​លោក​បាន​ធ្វើ​យុទ្ធនាការ​ស្វែងរក​សម្លេង​ឆ្នោត​នៅ​ខេត្ត​ព្រះ​សីហ​នុ តាកែវ កំពង់ស្ពឺ​ដោយ​ចែក​លិខិត​បណ្ណ​ដល់​ខ្នង​ផ្ទះ​ពលរដ្ឋ​តែ​ម្តង​។

​លោក​បាន​បញ្ជាក់​ថា «​ក្នុង​យុទ្ធនាការ​នេះ​យើង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ដោយ​មាន​ករ​សម្រប​ស្រួល​ពី​គ​.​ជ​.​ប​.​អាជ្ញាធរ​មូលដ្ឋាន​។​យើង​ប្រកាន់​គោល​ជំហរ​គោរព​នយោបាយ ច្បាប់​គ​.​ជ​.​ប​និង​ច្បាប់​កម្ពុជា នឹង​គោរ​ច្បាប់ទំលាប់​សមត្ថកិច្ច យើង​ប្រកាន់​ក្រ ម​សីល​ធ៌​ម​អ្នក​ប្រកួត​…»​។

​លោក​ថា​៖​យើង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ដម​បូ​ង​នេះ​យើង​ពុំ​មាន​បញ្ហា​ជាមួយ​គ​.​ជ​.​ប​នឹង​សមត្ថកិច្ច​នោះ​ទេ យើង​គោរព​ច្បាប់​ដែល​ដាក់​ចេញ​។

​ជាមួយ​គ្នា​នោះ​ដែរ ​លោក​ប្រធាន​បក្ស​ថា​ ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​នេះ​មាន​ភាពល្អ​ប្រសើរ​ដោយសារ​អាជ្ញាធរ​មានការ​សហការ​នឹង​យោគយល់​ខ្ពស់​ក្នុង​ការ​គោរព​ច្បាប់​នឹង​ក្រមសីលធម៌​ផ្តល់​ឱកាស​ដល់​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ក្នុង​យុទ្ធនាការ​រៀងខ្លួន​ៗ​។

​លោក​គូសបញ្ជាក់​ថា​៖«​អី​ញ្ចឹ​ង​ថ្ងៃ​ដំបូង​នេះ​យើង​គិត​ថា​ល្អ​តែ​ថ្ងៃ​បន្ទាប់​ទៀត​យើង​មិន​ទាន់​ហាន​ថា​បែប​ណា​ដែរ​។​អីចឹង​ដើម្បី​ឲ្យ​ទទួលយក​បាន​បរិយាកាស​មុន​បោះ​ឆ្នោត បរិ​កាស​យុទ្ធ នា​ការ​នឹង​ក្រោយ​បោះ​ឆ្នោត​ជា​ទិ​ភាព​ទាំ​មង​បី​នេះ​ទើប​ដឹង​ថា​បែប​ណា​តែ​ថ្ងៃ​ដំបូង​យើង​ទទួលយក​បា​ម​ល្អ​ប្រសើរ​ជាង​អានត្តិ​មុន​ៗ»។​

លោក​ថា គណបក្ស​លោក​បានការ​ចុះ​ផ្សព្វផ្សាយ​ខិតប័ណ្ណ​គោលនយោបាយ ថ្នាក់ ឃុំ​ទាំងអស់​របស់​គណបក្ស​ឯកភាព​ជាតិខ្មែរ នៅ​ក្នុង​ខេត្ត​៣​គឺ​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​មានការ​ចូលរួម និង ការ​អបអរ សាទរ​ពី​ប្រជា​ពល​រដ្ឋ​តាម​មូលដ្ឋាន​ដោយ​សោមនស្ស​រីករាយ​។ ប្រជាពលរដ្ឋ​ចូលរួម​ស្វាគមន៍ និង អបអរសាទ​រ​បក្ស​ថ្មី​មួយ​នេះ ដោយសារ​ពលរដ្ឋ​មើលឃើញ​គោលនយោបាយ​ល្អ យកជាតិ និង ប្រជាពលរដ្ឋ​ជា​ធំ យក​ច្បាប់ និង ប្រជាធិប​តេយ្យ​ជា​ធំ និង សេវ​កម្ម​បម្រើ​ប្រជា ពលរដ្ឋ​ដោយ​មិន​ប្រកាន់​បក្សពួក​សោះឡើយ​។ ជា​ពិសេស ឡូ​ហ្គូ​គណបក្ស និង ប្រធាន​គ ណ​បក្ស​មាន​លក្ខណៈ​សុភាព​រាបសារ ទន់ភ្លន់ និង មាន​ក្រមសីលធម៌ ល្អ​គួរ​អោយ​គោរព និង ទុកចិត្ត​បាន​។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន​អ៊ុ​ន ជឹ​ម​ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ចូលរួម​គាំទ្រ និង បោះ​ឆ្នោត​ជូន​គណបក្ស​ឯកភាព​ជាតិខ្មែរ​។ ព្រោះ​គណបក្ស​លោក​នឹង​ចូ ល​រួម​ដោះ​ស្រា យ​បញ្ហា​ជូន​ជាតិ និង ចូលរួម​អភិវឌ្ឍ​ជាតិ និង គោរព​អោយ​តម្លៃ និង ផ្តល់​ឱកាស​ឲ្យ គ្រប់​មេដឹកនាំ​នយោបាយ​រស់នៅ​បាន​សុខ និង មាន​សេចក្តី​ថ្លៃថ្នូរ​បំផុត​។

​លោក​មិន​ធ្វើ​នយោបាយ​ប្រមាទ ចោទប្រកាន់ លាប​ពណ៌ និង បំផ្លាញ​ជីវិត និង កិត្តិយស​ដល់​អ្នកនយោបាយ​ណាមួយ​ឡើយ​។

​សូម​ជម្រាប​ថា ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។ ការ ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ឧសភា ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ