ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់​នៅ​សំណង់​ទុក​ចោល ក្រោយ​ប្រើ​ល្បិច​លាក់​ទុក​ក្នុង​កញ្ចប់​បារី

1 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់​ដែល​ស្ត្រី​ជនជាតិ​វៀតណាម និង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់​ដែល​ស្ត្រី​ជនជាតិ​វៀតណាម និង​ថ្នាំ​ញៀ​.​ន​ចំនួន​១២​កញ្ចប់​ថង់​តូច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​សំណង់​ទុក​ចោល ផ្លូវលំ ក្រុម ៣២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ងៀង ធី​គី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បើ​តាម​លោក ផ​ន អូន អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខណ្ឌ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ លោក​បាន​ដឹកនាំ​កម្លាំង​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ដែល​ស្ត្រី​ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា ថ្នាំ​ញៀ​.​ន​ក្រាម ពណ៌​ស ថ្លា ចំនួន​១២​កញ្ចប់​ថង់​តូច ដែល​លាក់​ទុក​នៅ​ក្នុង​កញ្ចប់​បារី ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​មក​អធិការ​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ