ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​​​បរទេសម្នាក់​​យកញញួរវា.យស្ត្រី ត្រូវ​តុលាការ​សម្រេចហើយ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក ស៊ា​ង ណា​រ៉ា ចៅ ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សៀម​រាប សម្រេច​ចេញ​

ខេត្ត​សៀម​រា​ប ៖ លោក ស៊ា​ង ណា​រ៉ា ចៅ ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សៀម​រាប សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បុរសជនជាតិអង់គ្លេសម្នាក់​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​សៀម​រាប ដោយ​ចោទប្រកាន់​ពី​បទ​ហិ.ង្សា​ដោយ​ចេតនាទៅលើស្ត្រីម្នាក់​​។

គួរ​បញ្ជាក់​ថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​អង់គ្លេ​សពី​បទ​ហិ.ង្សា​ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​ញញួរ​វាយ​​ស្ត្រី​​រង​គ្រោះ​)​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំនុច​មុខ​បន្ទប់​ជួល ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក តូច សុគន្ធ ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ ឧសភា ឆ្នាំ​២០២២ នេះ​ថា ជន សង្ស័យ​ឈ្មោះ JON LEON LOV ភេទ​ប្រុស ​អាយុ​​៥៧​​ឆ្នាំ ជនជាតិ​អង់គ្លេស គ្មាន​លិខិត​ឆ្លងដែន​ជាប់​ខ្លួន គ្មាន​មុខរបរ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ញញួរ​ក្បាល​ដែក​ ដង​ជ័រ វា.យ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អ៊ុយ សូ​រិ​យា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​ទីតាំង​កើតហេតុ​ខាងលើ ចំនួន​៣ញញួរ (១​ញញួរ ត្រូវ​ចំ​បបូរមាត់​លើ​ខាងស្តាំ បណ្តាល​ឲ្យ​បែក​បបូរមាត់​ហូរ​ឈា.ម និង​បាក់ឆ្អឹង​ថ្គាម​ខាងស្តាំ​-២ញញួរ​ទៀត ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​ឱ្យ​ហើម​ប៉ោង ត្រូវ​បាន​ក្រុម​គ្រួសារ​និង​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​តា​ព្រហ្ម​(​ម្តុំ​ផ្សា​រលើ​)​។

​លោកស្នងការ​រង​បាន​បន្ត​ថា ​ចំណែក​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ។ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២២ ជនសង្ស័យ​ត្រូវ​បាន​លោក ស៊ា​ង ណា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកា​បង្គាប់ ឱ្យ ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​ចោទ ប្រកាន់​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ខេត្ត ជំនាញ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនា​គារ​ខេត្ត​សៀម​រាប តាម​បទបញ្ជា​របស់​លោក ស៊ា​ង ណា​រ៉ា ចៅ ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​សង្កាត់​ជ្រាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ