ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ក្លិប​កម្សាន្ត​ដក​កាំភ្លើង​គំ​រា​.​ម​ចុងភៅ រួច​ផ្ទុះអាវុធ​ផ្អើល​ភ្ញៀវ​ក្នុង​ក្លិប និង​សមត្ថកិច្ច

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជា​ថៅកែ​ក្លឹ​ប​កម្សាន្ត «​ដឹ ស្តម​» បាន​ខឹង​ជាមួយនឹង​ចុងភៅ​ដែល​ត្រូវជា​កូនចៅ​ខ្លួន​បន្តិច​ប​ន្ទួ​ច ក៏​ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ថៅកែ​ក្លឹ​ប​កម្សាន្ត «​ដឹ ស្តម​» បាន​ខឹង​ជាមួយនឹង​ចុងភៅ​ដែល​ត្រូវជា​កូនចៅ​ខ្លួន​បន្តិច​ប​ន្ទួ​ច ក៏​ស្រាប់តែ​ដក​កាំភ្លើង​គំ​រា​.​ម និង​ផ្ទុះអាវុធ​១​គ្រាប់ រួច​ក៏​បើករថយន្ត​ចេញពី​ក្លឹ​ប​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ និង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​អាវុធហត្ថ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ក្លឹ​ប​កម្សាន្ត «​ដឹ ស្តម​» ជាប់​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​បង្ក​ដែល​ជា​ថៅកែ​ក្លឹ​ប​ខាងលើ មានឈ្មោះ ផល អាយុ​ជាង​៤០​ឆ្នាំ រីឯ​បុរស​រង​គ្រោះ​វិញ​មានឈ្មោះ ឈូក សុភាព អាយុ​៤៨​ឆ្នាំ មុខ​របប​ចុងភៅ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត «​ដឹ ស្តម» ។

បើ​តាម​សម្ដី​បុរស និង​ស្ត្រី​រង​គ្រោះ ត្រូវជា​ចុងភៅ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ ជន​បង្ក​ដែល​ត្រូវជា​ថៅកែ​ខ្លួន បាន​ចូល​មក​រករឿង ដោយ​មិន​សួរ​ហេតុផល​នោះ​ទេ ហើយ​ក៏​ចោទ​ជន​រង​គ្រោះ​ថា បាន​ទៅ​រុះ​ដំបូល​រទេះ​គោដុត ហើយ​ថៅកែ​រូប​នោះ​ក៏​បាន​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ដៃ រួច​ក៏​បើករថយន្ត​ចេញពី​ហាង​។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ថៅកែ​បង្កហេតុ​ក៏​បាន​បើករថយន្ត​មក​វិញ និង​យក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក មក​កន្លែង​ចុងភៅ រួច​អា​ម៉េ​ភ្ជង់​ចុងភៅ​គំ​រា​.​ម ហើយ​ក៏​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់ រួច​ក៏​ដើរ​ចេញពី​ក្លឹ​ប និង​បើករថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ចូល​រាំ​លេង​កម្សាន្ត ទាំង​សមត្ថកិច្ច និង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។

បន្ទាប់​មក ជន​រង​គ្រោះ​ក៏​ផ្អាក​ធ្វើ​ម្ហូប រួច​ដើរ​ចេញ​មក​ក្រៅ និង​បកស្រាយ​ប្រាប់​រឿងហេតុ​ដល់​អ្នក​សារព័ត៌មាន​រួចរាល់ ក៏​នាំ​គ្នា​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ដើម្បី​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ថៅកែ​របស់​ខ្លួន ឲ្យ​កម្លាំង​ជំនាញ​ជួយ​រក​យុត្តិធម៌ និង​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ