ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ផលិត និង​ចែកចាយ​គ្រឿងញៀ.ន ក្នុង​ចម្ការ​ស្វាយ​មួយកន្លែង ត្រូវបង្ក្រាប​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនជាតិ​ចិន​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​

ខេត្តកំពង់ស្ពឺ​៖ ជនជាតិ​ចិន​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ដែល ក្រុម​ជនសង្ស័យ​សម្ងំ​ផលិត​និង​ចែកចាយ​គ្រឿងញៀ.ន​នៅ​ក្នុង​ទីតាំង​មួយ​នៅ​ក្នុង​ចំការ​ស្វាយ​ជា​យូរ​ខែ​ណាស់​មក​ហើយ​។

ការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀ.ន​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​នៅ​ក្នុងភូមិ​ស្រល់ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ទាំង​៥​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុន​ពេល​ចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀ.ន​ខាងលើ​នេះ​គឺ ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សិរី បុត្រ​សត្យា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ដោយ​មានការ​សម្របសម្រួល​ពី​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​ពី​លោកស្រី​ឧត្ដមសេនីយ៍ឯក ឈឹ​ម សិទ្ធ​បុណ្យ​រិ​ទ្ធ អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន និង​មន្ត្រី​សមត្ថកិច្ច​ជា​ច្រើន​រូប​ថែម​ទៀត​ផង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ធ្វើការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀ.ន ដកហូត​បាន​វត្ថុ​តាងរួម​មាន ៖ ​សារធាតុ​គីមី​ផ្សំ សរុប​ទម្ងន់ ៦០ គីឡូក្រាម និង​​សារធាតុ​គីមី សរុប​ទម្ងន់ ៥២៨០ គីឡូក្រាម ។​

បន្ទាប់​ពី​ចុះ​ត្រួតពិនិត្យ​រួច​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ឧសភា ឆ្នាំ​​២០២២​នេះ​ ក្រុមការងារ​បាន​ធ្វើ​ការ​បិទ​​គ្រប់​បន្ទប់​ទាំងអស់ និង​បាន​ប្រគល់​ឃ្លាំង​ខាងលើ​ឲ្យ​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច គ្រប់គ្រង រង់ចាំ​ស្រាវជ្រាវ​បន្ត​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ